ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រជាពលរដ្ឋបាននាំគ្នាការពាររារាំងមិនអោយនគរបាល និងអាវុធហត្ថ រួមទាំងក្រុមអ្នកសារព័ត៌មាន គឺមិនអនុញាតិឲ្យចូលថតរូប ក្បែរបរិវេណសពស្ត្រីម្នាក់ចងកសម្លាប់ខ្លួនឯងនោះឡើយ ហើយគេនៅមិនដឹងថា តែការធ្វើដូច្នេះ របស់អ្នកភូមិ មានអាថ៌កំបាំងមូលហេតុអ្វីច្បាស់លាស់នោះទេ ។
កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលស្ត្រីម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្ថិតនៅចំណុចចំការស្វាយទួលនាយក ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ។
គេបានខ្សឹបថា ស្ត្រីដែលធ្វើអត្តឃាតមានវ័យ៥២ឆ្នាំ មានឈ្មោះ ហែន ណាវី ទីលំនៅ ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ស្រុកច្បារមន ខេត្តកំពងស្ពឺ មានប្តី អ្នកស្រុកភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។
ប្រភពបន្តថា ស្រ្តីខាងលើ មានជំងឺប្រចាំកាយ រហូតដល់តូចចិត្ត ដ្បិតមិនចង់រស់ ទើបសម្រេចចិត្តបញ្ចប់ជីវិតលើចុងស្វាយ ទីទួលក្បែរភូមិខាងលើ ។ តែបើអ្វីរឹតតែចម្លែកជាងខ្មោចទៅទៀតនោះ សាច់ញាតិដែលនៅរស់ពេញមួយភូមិខាងលើ នាំគ្នាឡោមព័ទ្ធ កន្លែងកើតហេតុ កុំថាឡើយអ្នកសារព័ត៌មាន សូម្បីតែសមត្ថកិច្ច អាវុធហត្ថ ក៏មិនឲ្យចូលទៅក្បែរផង ។
សាកសពខាងលើ សាច់គញាតិសុំតែម្យ៉ាង ឲ្យប៉ូលិស ចេញលខិតមរណភាព សម្រាប់ធ្វើបុណ្យ បូជាសព ជាការស្រច មិនដឹងជាមានរឿង អាថ៌កំបាំងអ្វីលើសពីនេះទៀត ក៏មិនដឹង បើគេមិនឲ្យចូលក្បែរផង ៕ សុខាសែនជ័យ