ខេត្តកំពង់ធំ៖ បុរសម្នាក់ដៃសើមយកឌុយមកដោតនឹងព្រីភ្លើង បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកស្ទោង ហេតុការណ៍នេះបានឡើងកាលពីវេលាម៉ោង ១៨:២០នាទី ថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា កជនរងគ្រោះមានឈ្មោះ ជឿន សឹង ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ ។ មូលហេតុ: ដៃសើមយកឌុយមកដោតនឹងព្រីភ្លើងបណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់។
សត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍សហការជាមួយរដ្ឋអំណាចមូលដ្ឋានចុះពិនិត្យធ្វើកោសល្យវិច័យ ដោយពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយត្រូវខ្សែភ្លើងឆក់ពិតមែន រួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី