ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៨:៤៥ នាទីល្ងាច ថ្ងៃអង្គារ ០៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមានស្ថានទំងន់ មួយកើតឡើង នៅចំណុចតារាងបាល់ចំណានប៉ៃលិលិន។
មន្ត្រីជំនញនគរបាលបានឧ្យដឹងថា ជនរងគ្រោះឈ្មោះ សុឹម សារុី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសដៃខាងឆ្វេង។
ជនសង្ស័យឈ្មោះ ឡុង ម៉េងហាវ ភេទប្រុស អាយ ១៩ឆ្នាំ រស់នៅភូមិអូពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួស ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីព្យាបាល រីឯជនសង្ស័យបានរត់គេចខ្លួន។ ករណីខាងលើបណ្ដាលមានទំនាស់គ្នារឿងលេងបាល់ ៕ ស សរត