ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់ ស្រាល ៣នាក់

ចែករំលែក៖

ភ្នំពេញៈ មនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីពួកគេជិះម៉ូតូបុកគ្នាពេញទំហឹង និងក្លាយជាទំនាស់ពាក្យសំដីផ្អើលភូមិ ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ទី៤ ខែតុលា ឆ្នាំ២០១៨ ដែលទីតាំងតាមបណ្តោយផ្លូវបេតុងស្ថិតនៅក្នុងបុរីប៊ុន ហួរ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងដែរថា នៅមុនពេលកើតហេតុភាគីទាំងសងខាងជិះម៉ូតូបញ្រ្ចាសទិសគ្នា ដោយភាគីខាងសន្តិសុខជិះម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខ ភ្នំពេញ 1C 6892 គ្នា២នាក់ធ្វើដំណើរពីលិចទៅកើត ចំណែកភាគីយោធា ជិះម៉ូតូធំ ម៉ាក SZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY 4386 ជិះបញ្រ្ចាសទិសគ្នាពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ ភាគីទាំងសងខាងមិនដឹងមូលហេតុអ្វី ទើបមកបុកគ្នាចំបណ្តាលទ្រូងផ្លូវ បណ្តាលឲ្យដួលទាំងសងខាង ។ ភាគីខាងសន្តិសុខ រងរបួសធ្ងន់១នាក់ ស្រាល១នាក់ និងខាងមន្ត្រីយោធារងរបួសស្រាល១នាក់ ក្រោយពេលកើតហេតុ អ្នករបួសធ្ងន់ត្រូបានរថយន្តសង្រ្គោះបន្ទាន់របស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកភាគីរងរបួស ស្រាល នៅដោះស្រាយគ្នាកន្លែង តែដោយសារមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគម៍​វាស់វែង និងយកមធ្យោបាយទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖