ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនមានភ្លើងបំភ្លឺផ្លូវ បុកគូថរថយន្តចតស្ងៀមពីក្រោយរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀ៖ បុរសម្នាក់រងរបួសបែកក្បាលបាកជើងស្ដាំធ្ងន់ធ្ងរ ខណៈ ដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្ត ដែលឈប់ចតពីក្រោយលើចិញ្ចើមផ្លូវលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទីល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូ ត្រង់ចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ បឿន ប៊ីន អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាក WAVE ពណ៌ខ្មៅ អត់ ស្លាកលេខ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ នួន ណាង អាយុ៥៧ឆ្នាំ មុខរបរមេការសំណង់ រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយកើតហេតុឃើញសភាពការមិនស្រួលបានបើក រថយន្តមួយគ្រឿងម៉ាក CAMRY ស្វិត មិនចាំស្លាកលេខ គេចចេញបាត់ស្រមោល ។

តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាWAVE ពណ៌ខ្មៅ អត់ ស្លាកលេខធ្វើដំណើរពីត្បូងមកជើងលើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូ ខណៈម៉ូតូមិនមានភ្លើងបំភ្លឺផ្លូវ ស្រាប់តែទៅបុកគូថរថយន្តម៉ាក CAMRY ស្វិតមិនចាំស្លាកលេខ ដែលបញ្ឈរទុកនៅចិញ្ចើមផ្លូវខាងស្ដាំ ពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តឃើញសភាពការណ៍មិនស្រួលបានជិះគេចចេញបាត់ស្រមោលភ្លាមៗចំណែក អ្នករងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ៕ យឹម សុថាន


ចែករំលែក៖