ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបដៃពីស្ត្រីជនជាតិចិន ក្របួចបាន២ក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលឃាត់ខ្លួនជនសង្សយ័២នាក់ ដែលធ្វើសកម្មភាព ឆក់កាបូបដៃពីស្ត្រីជនជាតិចិនកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៧និង១៥នាទី ស្ថិតនៅក្នុងក្រុមទី៩ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈស្ត្រីជនជាតិចិនកំពុងថ្មើរជើង។ ជនរងគ្រោះឈ្មោះ WEi XiAO MiN ភេទស្រី អាយុ៣៦ឆ្នាំ សញ្ជាតិចិន មុខរបរទេសចរណ៍ ។

ជនសង្ស័២នាក់ ជិះម៉ូតូម៉ាកវីវ៉ា១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z.6810 ធ្វើសកម្មភាព ហើយ ភ្លាមនោះកម្លាំងនគរបាលដេញចាប់បាននៅចំណុចភ្លើងស្តុបផ្សារពាណិជ្ជកម្មក្រុមទី៤ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

សមត្ថកិច្ចឲ្យដឹងថា ជនស្សយ័ ឈ្មោះ ហ៊ាង ពន្លឺ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាអ្នកបើកម៉ូតូ ហើយក៏ជាមុខសញ្ញាទើបចេញពីមណ្ឌលកែប្រែបន្សាបគ្រឿងញៀន និងឈ្មោះ នួន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិជាមួយគ្នា ជិះពីក្រោយជាអ្នកឆក់កាបូប ។

ប្រភពបន្ថែមថា តាមការសាកសួរ ឈ្មោះ នួន បញ្ញា បានឆ្លើយសារភាពថា: កន្លងមកខ្លួនធ្លាប់បានឆក់​យកកាបូបរបស់ភ្ញៀវ ចំនួន២លើក រួចហើយរត់គេចទៅភ្នំពេញ ទើបមកក្រុងព្រះសីហនុវិញ ក៏បបួលឈ្មោះ ហ៊ាង ពន្លឺ ឆក់ ក៏ត្រូវសមត្ថកិច្ចចាប់បាន ។

សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន កាបូបដៃដាក់ប្រាក់១ ពណ៌ខៀវ, ប្រាក់ចំនួន៣០$, ទូរសព្ទ័ដៃម៉ាកiPHON ពណ៌ទឹកមាស១គ្រឿង (ផលចោរកម្ម) ។ ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Z_6810 (មធ្យោបាយធ្វើសកម្មភាព) ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងជំនាញបាន កសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖