ភ្នំពេញ៖ កាលពីពាក់កណ្តាលឆ្នាំនេះ តារាសិចស៊ីស្រីល្បីឈ្មោះកញ្ញា ដេនី ក្វាន់ បានបញ្ចេញរូបថតសិចស៊ី ស្រស់សោភាមួយសន្លឹក ដែលធ្វើឲ្យអ្នកបានឃើញ មិនសរសើរ មិនបាន ក្រោយពីនាងបានវះកាត់ពង្រីកដើមទ្រូងជាថ្មី ។
តារាស្រី និងជាអ្នកជំនួញគ្រឿងសម្អាងលេចធ្លោនេះ គ្រោងនឹងវះកាត់ផ្នែកជាច្រើនទៀតនៅលើផ្ទៃមុខ ។
ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសលុបចោលការដាក់បំរាមហាមមិនឲ្យប្រឡូកសិល្បៈរបស់តារាស្រី ដេនី ក្វាន់ ក្តី ក៏នាងនៅតែមិនទាន់សម្រេចចិត្តចូលប្រឡូកក្នុងការងារសិល្បៈនៅឡើយ ដោយនាងលើកហេតុផលថា មិនមានពេលវេលាសម្រាប់ការងារសិល្បៈនោះទេ ព្រោះតែមមាញឹកនឹងការងារមុខជំនួញ និងទុកពេលវេលាថែសម្រស់នោះ ។
ក្នុងអំឡុងខែឧសភា តារាស្រី ដេនី ក្វាន់ បានធ្វើការវះកាត់ដើមទ្រូងជាថ្មីក្រោយពីវះកាត់លើកដំបូងធ្វើឲ្យនាងមិនពេញចិត្ត។ តារាស្រីរូបនេះបានទម្លាយពីគម្រោងធ្វើការវះកាត់ជាច្រើនផ្នែកនៃផ្ទៃមុខដូចជា វះកាត់ច្រមុះ កាត់ស្លាប់ច្រមុះ វះកាត់បបូរមាត់ វះកាត់ចង្ការ និងវះកាត់ត្របកភ្នែកជាដើម ។
នាងថា បានត្រៀមខ្លួនឈឺជាស្រេច ដែលធ្វើឲ្យនាងខកខានក្នុងការផ្សាយផ្ទាល់លក់ទំនិញតាម Online មិនតិចជាង២សប្តាហ៍ទេ ប៉ុន្តែទោះជាយ៉ាងណានាងត្រូវតែទ្រាំព្រោះចង់ស្អាត ។
កន្លងមកនាងធ្លាប់បានលើកឡើងដែរថា នាងមិនបានខ្វល់នឹងពាក្យរិះគន់ថា នាងឆ្កួតនឹងសម្រស់ខ្លួនឯងទេ សំខាន់នាងពេញចិត្តនឹងរូបសម្រស់នេះ បើទោះបីជាកើតចេញពីចុងកាំបិទរបស់អ្នកជំនាញកែសម្ផស្សក្តី ហើយនឹងបន្តបំពេញ និងកែកុននូវចំណុចខ្វះខាតជាច្រើនផ្នែកទៀត ។ នាងថា មនុស្សមុន និងក្រោយ គង់តែស្លាប់ទោះសម្រស់មិនស្ថិតស្ថេរ ប៉ុន្តែនាងចង់បានភាពស្រស់ស្អាតដែរ ប៉ុន្តែនាងស្នើកុំឲ្យមានការប្រមាថជីវិតអ្នកដទៃ។
នាងថា អ្នកមិនស្អាតគួរតែជួយលើកទឹកចិត្តដោយក្តីអាណិត ហើយអ្នកស្រស់ស្អាត ដោយសារការកែសម្រស់ ក៏គួរតែទទួលបានការសរសើរ ដែលពួកគេត្រូវចំណាយធនធាន ប្រឈមការឈឺចាប់ ដូចនេះ នាងបានស្នើអ្នកដែលមានរូបសម្រស់ស្អាត កុំដៀលអ្នកដទៃដែលមិនស្អាត៕ វឌ្ឍនា