ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្រ្កាបទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែង ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១០នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែង នៅច្រក ដឿងហែម ផ្ទះលេខ៥៥៨ ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាលិទ្ធផលឃាត់ខ្លួនជនសង្ស័យប្រុសស្រី១០នាក់ ។

ប្រតិបត្តិការនេះ ដោយមានការបញ្ជាផ្ទាល់ពី លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានឲ្យលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ដាក់ផែនការចុះបង្ក្រាបទីតាំងខាងលើនេះ ដោយសហការជាមួយកម្លាំងសាលាសង្កាត់ចាក់អង្រែលើ ដឹកនាំដោយលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ និងកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារខណ្ឌមានជ័យ ។

ជនសង្ស័យប្រុសស្រី ទាំង១០នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១.ឈ្មោះ ស៊ុន ចាន់លក្ខិណា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅម្ដុំច្បារអំពៅ ខណ្ឌច្បារអំពៅ ; ទី២.ឈ្មោះ គង់ រតនា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ; ទី៣.ឈ្មោះ ឈួន ណារិន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ; ទី៤.ឈ្មោះ សុខ ចាន់ផលលាត់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ; ទី៥.ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ; ទី៦.ឈ្មោះ សែ ហៀង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ; ទី៧.ឈ្មោះ សួង រតនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ; ទី៨.ឈ្មោះ សាន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ; ទី៩.ឈ្មោះ យឿន ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅម្ដុំស្ទឹងមានជ័យ ខណ្ឌមានជ័យ ; ទី១០.ឈ្មោះ សៅ រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ ទូហ្គេមបាញ់ត្រី ចំនួន ២គ្រឿង, កៅអីចំនួន ៨, កង្ហារចំនួន ១ និងម៉ូតូចំនួន១គ្រឿង ព្រមទាំង សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

ក្រោយប្រតិបត្តិការរួចជនសង្ស័យប្រុសស្រីទាំង១០នាក់ និងម៉ូតូ បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ត៍រដ្ឋបាលចាក់អង្រែលើ ធ្វើកិច្ចសន្យាអប់រំណែនាំ ឲ្យអាណាព្យាបាលមកធានាឲ្យត្រលប់ទៅផ្ទះវិញ ចំណែកសម្ភារដែលសមត្ថកិច្ចដកហូតបាន ទូហ្គេមបាញ់ត្រី ២គ្រឿងនោះ ត្រូវបានយកមករក្សាទុកនៅសាលាខណ្ឌមានជ័យ រងចាំធ្វើការ កម្ទេចចោលពេលក្រោយ ៕ ស តារា


ចែករំលែក៖