ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺសរសៃប្រសាទធ្វើអត្តឃាតខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ធ្វើអត្តឃាត (ចងក) បណ្ដាលឲ្យស្លាប់វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃ​ ១កើត ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅភូមិបឹងកណ្ដាល​ ឃុំបឹង​ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ។

សពជនរងគ្រោះ ឈ្មោះហ៊ុន​ តឿ​ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ មុខរបរធ្វើស្រែ ។

តាមការបំភ្លឺរបស់ឪពុកបង្កើតជនរគ្រោះថាកូនរបស់គាត់មានជំងឺជាប់ខ្លួន(​សរសៃប្រសាទ​ ) ហើយព្យាយាមធ្វើអត្តឃាតខ្លូនឯងពីរ​បីដងហើយ តែគាត់មកទាន់ ហើយតាមមើលរាល់ថ្ងៃ លុះដល់យប់កើតហេតុ ប្រហែលម៉ោង4ទៀបភ្លឺ គាត់ចុះមកបតជើងនៅក្នុងបន្ទប់ទឹកក្រោយផ្ទះ ស្រាប់តែឮសូរសំលេងក្ដាំង ក៏បានឡើងទៅមើល ស្រាប់ឃើញកូនរបស់គាត់ចងកស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញស្រុក និងប៉ុស្តិ៍ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន​ចុះមកពិនិត្យធ្វើកោសល្យវិច័យរួចសន្និដ្ឋាន សពពិតជាបានធ្វើអត្តឃាត (ចងក) បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។ មូលហេតុ មានជំងឺជាប់ខ្លួន (សរសៃប្រសាទ) សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖