ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវកម្លាំងអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួន ក្រោយពេលដើរកាន់កាំបិតគំរាមសម្លាប់មនុស្ស

ចែករំលែក៖

ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទគំរាមសម្លាប់ ដោយយោងលើបណ្តឹងរបស់ ជនរងគ្រោះ នៅម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៩១ ផ្លូ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ គុណ ភារិទ្ធ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខផ្សារ TK ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចំណែកជនរងគ្រោះឈ្មោះ សឿង គឹមស្រី ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន៖ ពូថៅបាក់ដង ០១ដើម កាំបិតប៉័ងតោ ០១ដើម។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះ កំពុងលក់ដូរស្រាប់តែជនសង្ស័យ កាន់កាំបិតដើរសំដៅមកបម្រុងកាប់ ពេលនោះជនរងគ្រោះ ក៏បានឃើញ រួចរត់ចូលផ្ទះហើយជនសង្ស័យនៅឈរមុខផ្ទះស្រែកជេរ និងស្រែកគំរាមថា នឹងសម្លាប់ជនរងគ្រោះ ទើបជនរងគ្រោះរាយការណ៍ មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក ចុះទៅឃាត់ខ្លួនជាក់ស្តែង រួមនឹងវត្ថុតាង យកមកអង្គភាពតែម្តង។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖