ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជា មនុស្សសំខាន់របស់លោក ដូណាល់ ត្រាំនៅ UN លាលែងពីតំណែង ?

ចែករំលែក៖

លោកស្រីNikki Haley កន្លងមក មានពាក្យចចាមអារ៉ាមថា ធ្លាប់មានស្នេហា លួចលាក់ជាមួយប្រធានាធិបតីត្រាំ និងជាមន្ត្រីស្និទ្ធបំផុតជាមួយប្រធានាធិបតីដូណាល់ ត្រាំ។

លោកស្រី នីកគី ហាលី គឺជាឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ ប្រចាំនៅអង្គការសហប្រជាជាតិ បានសម្រេចចិត្តចុះចេញពីតំណែងរបស់លោកស្រីហើយ កាលពីថ្ងៃអង្គារ ជាហេតុធ្វើឲ្យ មានការព្យាករថា លោកស្រីអាចនឹងមាន គម្រោងចង់គ្រប់គ្រងសេតវិមាន ដើម្បីក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកស្រ្តី លើក ដំបូងគេ នៅឆ្នាំ២០២៤ខាងមុខ។

លោកស្រី ហាលី វ័យ៤៦ឆ្នាំ ដែលត្រូវ បានគេចាត់ទុកថា ជាឥស្សរជនដ៏ឆ្នើម មួយរូប នៅក្នុងរដ្ឋបាលលោក ត្រាំសម្រាប់គោលជំហរការពារឥតឈប់ឈររបស់ លោក ស្រី ចំពោះគោលនយោបាយ “ផលប្រយោជន៍អាមេរិកជាធំ” របស់ លោកប្រធានាធិបតី នៅលើឆាកអន្តរ ជាតិ។

លោក ត្រាំ បានលើកឡើងថា លោក កំពុងគិតគូរចង់ឲ្យកូនស្រីរបស់លោក គឺ នាង អ៊ីវ៉ាន់កា ជាអ្នកបន្តវេនជាមន្រ្តីការទូតកំពូលរបស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គ ការសហប្រជាជាតិ (UN) ដោយលោក បាននិយាយថា នាងនឹងមានសក្តានុពល សម្រាប់មុខតំណែងមួយនេះ។

លោក ត្រាំ បាននិយាយថា នាង អុីវ៉ាន់កា ត្រាំ វ័យ៣៦ឆ្នាំ ដែលបច្ចុប្បន្ន គឺជាទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាន និង មានសមត្ថភាពអស្ចារ្យ និងគ្មានគូប្រៀប នៅលើពិភពលោក។ ប៉ុន្តែលោកបាន ទទួលស្គាល់ថា លោកនឹងប្រឈមជាមួយការចោទប្រកាន់ពីបក្ខពួកនិយម ជាក់ជា ពុំខាននោះឡើយ។

ដោយឡែក អ្នកនាង អុីវ៉ាន់កា ត្រាំ បានសរសេរតាម Twitter ថា អ្នក ជំនួស តំណែងមិនមែន ជារូបនាងនោះឡើយ។

លោកស្រី ហាលី ដែលជាអតីតអភិ បាលរដ្ឋ South Carolina បានធ្វើការច្រាន ចោលភ្លាមៗផងដែរ ចំពោះការលើក ឡើងថា លោកស្រីអាចនឹងព្យាយាមធ្វើ ឲ្យលោក ត្រាំ បាត់បង់អាសនៈ ក្នុងនាម ជាបេក្ខភាពប្រធានាធិបតី មកពីគណបក្ស សាធារណរដ្ឋ នៅឆ្នាំ២០២០។

ពេលបង្ហាញខ្លួនជាមួយលោក ត្រាំ នៅឯសេតវិមាន លោកស្រី ហាលី បាន និយាយថា “សម្រាប់អ្នកទាំងអស់គ្នា ដែល សួរខ្ញុំ ពីការបោះឆ្នោត ឆ្នាំ២០២០ ខ្ញុំនឹង មិនដណ្តើមនោះទេ សម្រាប់ឆ្នាំ២០២០។ ខ្ញុំអាចសន្យាចំពោះអ្នករាល់គ្នា នូវអ្វីដែលខ្ញុំកំពុងធ្វើនៅក្នុងយុទ្ធនាការសម្រាប់ មនុស្សម្នាក់នេះ គឺលោក ត្រាំ”។

លោកស្រីបន្តទៀតថា លោកស្រីពិតជាមានកិត្តិយសខ្លាំងណាស់ បានបម្រើការ ងារជាឯកអគ្គរដ្ឋទូត ប្រចាំនៅអង្គការ សហប្រជាជាតិ។

លោក ត្រាំ បានចាត់ទុកលោកស្រី ហាលី ដែលជាកូនស្រីរបស់ជនអន្តោ ប្រវេសន៍ឥណ្ឌានោះថា ជា “មនុស្ស ពិសេសម្នាក់”។ លោកបាននិយាយថា លោកស្រី បានធ្វើឲ្យតួនាទីរបស់អង្គការ សហប្រជាជាតិ កាន់តែចាប់អារម្មណ៍ជាង មុន ហើយលោកស្រីបានសម្រេចការងារដ៏អស្ចារ្យមួយ។ លោកបន្តថា “ប្រហែលជាលោកស្រីនឹងវិលត្រឡប់មកកាន់ការងារ មួយនេះវិញ នៅពេលណាមួយ នាពេល អនាគត ក្នុងសមត្ថភាពមួយខុសប្លែកពី ពេលនេះ”។

លោកស្រី ហាលី បានពន្យល់ពីការចុះចេញពីតំណែងរបស់លោកស្រីថា លោក ស្រីមានជំនឿជាយូរមកហើយថា ការផ្លាស់ ប្តូរមុខតំណែង នឹងផ្តល់អត្ថប្រយោជន៍ដល់សាធារណជន។ លោកស្រីបន្តថា “គ្មានទេ ហេតុផលផ្ទាល់ខ្លួន”។

មានសេចក្តីរាយការណ៍ថា តួនាទី គោលនយោបាយបរទេស របស់លោកស្រី ត្រូវបានរឹតត្បិតជាងមុន ចាប់តាំងពីការ តែងតាំងរបស់លោក ម៉ៃក៏ ប៉ុមប៉េអូជារដ្ឋ មន្រ្តីការបរទេសសហរដ្ឋអាមេរិក និងលោក ចន ប៊ូលតុន ជាទីប្រឹក្សាសន្តិសុខជាតិ។ ប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលទាំង ២នាក់នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងការចាកចេញទៅរបស់លោកស្រី ហាលី។ លោក ប៉ុមប៉េអូ បានជូនពរលោក ស្រីឲ្យសំណាងល្អ សម្រាប់មុខងារថ្មីរបស់លោកស្រីផងដែរ។

លោកស្រី ហាលី បាននិយាយថា លោកស្រីនឹងធ្វើការងារក្នុងវិស័យឯកជន ជា កន្លែងដែលអាចរកបានប្រាក់ច្រើនជាងនេះ។

យោងតាមការបង្ហាញពីហិរញ្ញវត្ថុ ឆ្នាំ ២០១៨ បានឲ្យដឹងថា លោកស្រី ហាលី បានចងការប្រាក់គេជាង១លានដុល្លារ និងជាប់បំណុលក្នុងកាតឥណទានរាប់ម៉ឺនដុល្លារបន្ថែមទៀត។ លោកស្រីមានកូន ម្នាក់ រៀននៅមហាវិទ្យាល័យ និងកូន ម្នាក់ទៀត ក៏ជិតចូលរៀនផងដែរ នៅក្នុង រយៈពេលប៉ុន្មានឆ្នាំទៀតនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ដេវីដ អាហ្សែលរ៉ូដ អតីតទីប្រឹក្សាជាន់ ខ្ពស់មួយរូប របស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាននិយាយថា លោកស្រី ហាលី បានត្រៀមខ្លួនរួចរាល់ សម្រាប់យុគសម័យក្រោយរជ្ជកាលរបស់លោក ត្រាំ ហើយ ច្បាស់ណាស់ថា លោកស្រីនឹងក្លាយជាបេក្ខភាពប្រធានាធិបតី របស់គណបក្សសាធា រណរដ្ឋ នៅឆ្នាំ២០២៤ខាងមុខ៕ ម៉ែវ សាធី


ចែករំលែក៖