ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបុករបាំងថ្មពុះចែងទ្រូងផ្លូវ បាក់១កង់ រថយន្តទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីបាឡែនបុករបាំងថ្មពុះចែងទ្រូងផ្លូវ បាក់១កង់ រថយន្តទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្បែរក្ដាន់២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AR-6402 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់របាំងថ្ម ១កង់ ចំណែក រថយន្តបង្ករងការខូចខាតផ្នែងខាងមុខតែមិនមានអ្នករងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកស្ទូចយករថយន្តទៅរក្សា ទុកនៅ ការិយាល័យចរាចររាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖