ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគាំទ្រពេញចិត្តម៉ូដសក់ថ្មីរបស់ លី ឧត្តម

ចែករំលែក៖

ភ្នំពេញ៖ តារាសម្ដែង កូនកាត់ខ្មែរ-ឥណ្ឌាលោក លី ឧត្ដម ទើបនឹងធ្វើឲ្យអ្នកគាំទ្រលោកសប្បាយចិត្តការដាក់គម្រោងជំនួបជុំអ្នកគាំទ្រក្នុងកម្មវិធីពិសេសមួយ ក្នុងពេលខាងមុខ ។ អ្វីដែលកាន់តែធ្វើឲ្យក្រុមអ្នកពេញចិត្ត តារារូបនេះសរសើរមិនដាច់ពីមាត់គឺម៉ូដពណ៌សក់ថ្មី ដែលអាចធ្វើឲ្យទម្រង់មុខតារារូបនេះខុសប្លែកមិនដូចកូនកាត់ឥណ្ឌានោះ ។

កន្លងទៅ តារាវ័យក្មេងលី ឧត្តម បានធ្វើឲ្យគេភ្ញាក់ផ្អើល ក្រោយពីលោកបានបញ្ចេញរូបថត បន្ទប់គេងដែលលោកចំណាយពេលតុបតែងដោយខ្លួនឯង ឲ្យប្រែក្លាយជា ពណ៌មាស ចែងចាំងរួមទាំងលម្អរូបថតដែលមើលទៅមិនខុសពីផ្ទះអភិជននោះទេ ។ ថ្មីៗនេះដែរអ្នកគាំទ្រជាច្រើនបានផ្ញើសារ និងសរសេរបញ្ចេញយោបល់លើការបង្ហោះរូបថតម៉ូដថ្មីមួយសន្លឹក អំពីទម្រង់ម៉ូដសក់ថ្មីស្ទើតែជាពណ៌សទៅហើយ ។ អ្នកគាំទ្រពេញចិត្តឲ្យតារារូបនេះប្រើប្រាស់ទម្រង់ម៉ូដសក់នេះឲ្យបានញឹកញាប់តាមតែអាចធ្វើទៅបាន ។ ទោះជាយ៉ាងណា តារាប្រុសនិយមលេងខ្លួនខុសប្លែកពីតារាដទៃរូបនេះបានលើកឡើងថា ការផ្លាស់ប្តូរពណ៌សក់អាចធ្វើឲ្យទម្រង់មុខប្រែប្រួលបាន ហើយលោកក៏ទទួលបានការពេញចិត្តខ្លាំងពីអ្នកគាំទ្រជាច្រើន ។ ប៉ុន្តែលោកមិនអាចទុកការលាបសក់បែបនេះ បានយូរអង្វែងឡើង ខណៈដែលលោកត្រូវត្រៀមសម្តែងភាពយន្តថ្មីមួយ ហើយមិនអាចប្រើប្រាស់ម៉ូដសក់បែបនេះបាន ហើយលោកក៏សោកស្តាយដែរ ។

លោកថា ការតុបតែងខ្លួនក៏ទាមទារឲ្យមានការប្រឹក្សាពីអ្នកនៅជុំវិញខ្លួន ពិសេសអ្នកគាំទ្រដើម្បីបង្កើនការចាប់អារម្មណ៍ អ្វីដែលពិសេសគឺត្រូវហ៊ានទទួលយកមតិកែលម្អបែបស្ថាបនា ។

គួរបញ្ជាក់ដែរថា លី ឧត្តម មានវ័យ២០ឆ្នាំ មានឪពុកជាជនជាតិឥណ្ឌា ម្ដាយជាមន្ត្រីយោធានៅក្រសួងការពារជាតិ លោក ទើបតែបោះជំហានចូលសិល្បៈប្រមាណ២ឆ្នាំប៉ុណ្ណោះ ក្រៅពីជាតារាម៉ូដែល លោកក៏ធ្លាប់សម្ដែងភាពយន្តផងដែរ ។ ក្រៅពីមានការងារសិល្បៈ តារាសម្ដែងកូនកាត់ឥណ្ឌារូបនេះ ក៏ជាម្ចាស់ហាងលក់ផលិតគ្រឿងសាឡនមួយ និងកំពុងសិក្សា រហូតដល់ទៅ២មហាវិទ្យាល័យ គឺ ជំនាញពាណិជ្ជកម្ម និង ឌីហ្សាញ ៕ វឌ្ឍនា


ចែករំលែក៖