ព័ត៌មានទាន់ហេតុការណ៍៖

សាហាវណាស់ ទំនាស់ផឹកស៊ីតិចតួច កាប់សម្លាប់ទាំងឪពុក និងកូន

ចែករំលែក៖

ខេត្តកំពងចាម ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ ឪពុក និងកូន ត្រូវបានជនដៃដល់ប្រើកាំបិតខ្វែវកាប់សម្លាប់នៅ ក្នុងជម្លោះពាក្យសំដី ខណៈមានកម្មវិធីជួបជុំផឹកស៊ីតិចតួច កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៥ និង៣០នាទី នៅត្រង់ចំណុចភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពងចាម ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់រួមមាន ១-ឈ្មោះ នី ណុន ភេទប្រុស អាយុ៥៣ឆ្នាំ (ជាឪពុក) , ២-ឈ្មោះ ណុន ឆវ័ន ភេទប្រុស អាយុ១៩ឆ្នាំ និង៣-ឈ្មោះ ណុន វី ភេទប្រុស អាយុ២២ឆ្នាំ ។ អ្នកទាំង៣នាក់ខាងលើមានទីលំនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ (ស្លាប់ទាំង ៣នាក់) ។ ចំណែកជនសង្ស័យ ឈ្មោះ ឯម ភៀន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា ។

ប្រភពព័ត៌មានបន្តថា នៅមុនពេលកើតហេតុឈ្មោះ ឯម ភៀង និងឈ្មោះ ណុន វី បានផឹកស៊ីជាមួយគ្នានៅ និង ផ្ទះរបស់ឈ្មោះ ឯម ភៀង ហើយក៏ទំនាស់ពាក្យសំដីហើយឈ្មោះ ឯម ភៀង ក៏យកកាបិតខ្វែវរបស់ខ្លួនមកកាប់ ឈ្មោះ ណុន វី បណ្តាល ឲ្យរងរបួសបន្តិចហើយឈ្មោះ ណុន វី ក៏និយាយថាមិនអីទេប៉ុណ្ណឹង ហើយក៏ចេញ ដើរទៅផ្ទះរបស់ខ្លួនមួយសន្ទុះ ក៏នាំឈ្មោះ នី ណុន និងឈ្មោះ ណុន ឆវ័ន ត្រូវជាឪពុក និងប្អូនរបស់ខ្លួនមករក រឿងឈ្មោះ ឯម ភៀង ដល់ ផ្ទះម្តងទៀតដោយមានពូថៅ និងដំបងជាប់ និងដៃ ពេលនោះឈ្មោះ ឯម ភឿង ក៏យកកាំបិតខ្វែវកាប់ទៅលើអ្នក ទាំងបីបណ្តាលឲ្យស្លាប់នៅ និងកន្លែងកើតហេតុពីរនាក់ ឈ្មោះ នី ណុន និងឈ្មោះណុន ឆវ័ន ចំណែកឈ្មោះ ណុន វី ស្លាប់ពេលដឹកដល់មន្ទីពេទ្យបង្អែកស្រុកបាធាយ ។

សមត្ថកិច្ចបញ្ជាក់ថា ជនដៃដល់ត្រូវបានឃាត់ខ្លួន និងនាំមកកាន់អធិការដ្ឋានដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖