ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលសហការគ្នាចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ជាចោរលួចម៉ូតូ

ចែករំលែក៖

ខេត្តប៉ៃលិន ៖កម្លាំងនគរបាលនៃអធិការក្រុងប៉ៃលិន បានសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់ទួលល្វា បានចុះសហការជាមួយប៉ុស្តិ៍អូរតាវ៉ៅ បន្តបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ បានម្នាក់ តាមពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ រិន វីរះ ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកយ៉ែម សារិទ្ធិ អធិការក្រុងប៉ៃលិនបានឲ្យដឹថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបាត់ម៉ូតូមួយគ្រឿងដោយបានទទួលតាមពាក្យបណ្ដឹងពីម្ចាស់ម៉ូតូ បន្ទាប់មកកម្លាំងរបស់ លោកក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ និងម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1B-2201 ជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើការតាមដានស្រាវជ្រាវ រហូតមកទល់វេលាម៉ោង ១៣និង៣០នាទី ថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្វិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ដោយមានការរាយការណ៍ពីប្រជាការពារភូមិថ្មី ផ្ដល់ព័ត៍មានមក លោកវរសេនីយ៍ត្រីយ៉ែម សារិទ្ធ អធិការនគរបាក្រុងប៉ៃលិនបានដឹកនាំកម្លាំងប៉ុស្តិ៍ទួលល្វា និងប៉ុស្តិ៍អូរតាវ៉ៅ ព្រមជាមួយប្រជាការពារភូមិព្រៃមង្គល់ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ាត ភន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិថ្មី សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកអធិការបានបន្តថា ការចុះឃាត់ខ្លួនជនសង្ស័យនេះ នៅចំណុចភូមិព្រៃមង្គល សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេតប៉ៃលិន រួមជាមួយម៉ូតូមួយគ្រឿងដែលជនសង្ស័យលួចយកទៅបាត់តែឥឡូវបានស្រាវជ្រាវរកឃើញ ។ ក្រោយពីបានដឹងព័ត៌មាន កម្លាំងនគរបាលអធិការក្រុង ក៏ចុះទៅខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគបាលក្រុងប៉ៃលិន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស សារ៉ត


ចែករំលែក៖