ប៉ោយប៉ែត៖ ជាទូទៅជាអ្នកស្រុក ក៏ដូចជាអ្នកធ្វើដំណើរ រិះគន់ជាខ្លាំង នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលបច្ចប្បន្ន កំពុងតែមានភាពអនាធិបតេយ្យនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០១៨នេះ ។
ប្រជាពលរដ្ឋបានរិះគន់ មួយភាគទៅលើរថយន្តតាក់ស៊ី រទេះដឹកទំនិញ រថយន្តក្រុងដឹកអ្នកដំណើរ រទេះលក់ម្ហូបចំណី ម៉ូតូកងបី ម៉ូតូឌុប និងរថយន្តមន្ត្រីរាជការមួយចំនួន ដែលតែងតែចតនៅភោជនីយដ្ឋានផ្សេងៗ តាមបណ្ដោយផ្លូវជាតិលេខ៥ ឬក៏ផ្លូវលំដែលបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរ បង្កើតហានិភ័យ ផ្លូវធំ ធ្វើឲ្យមានការរួមតូច បើទោះបីកន្លងមក មានការណែនាំពីមន្ត្រីសាលាក្រុង និងពីម្លាំងសមត្ថកិច្ចជំនាញក៏ដោយ។
កត្តាខាងលើនេះ បណ្ដាលមកពីម្ចាស់យានយន្តមួយចំនួនតូច ឈប់ចតចាប់ម៉ូយ សាងទំនិញ រួមទាំងអ្នកលក់ទាំងនោះ មិនបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកធ្វើឲ្យភាពអនាធិបតេយ្យមួយរយៈនេះ កើតឡើងជាគំហុក ។
ប្រជាពលរដ្ឋបញ្ជាក់ថា ចំពោះរថយន្តដឹកដី ដែលដឹកតាមផ្លូវជាតិលេខ៥វិញ គីអនាធិបតេយ្យខាំ្លង ព្រោះគេឃើញការដឹកជញ្ជូនជារៀងរាល់ថ្ងៃ គឺមិនយកស្បៃគ្របទៅលើរថយន្តឡើយ ធ្វើឲ្យដឹធ្លាក់តាមផ្លូវជាតិស្ទើររៀងរាល់ថ្ងៃ ចំណែកបរិស្ថាន ក៏បាត់បង់គួរតែគណៈបញ្ញាការឯកភាពក្រុងរិតបន្តឹង ដូចកាលពីដើមឆ្នាំ២០១៨ ទើបស្ថានភាពល្អប្រសើរឡើងវិញ ។
ប្រភពបង្ហើបថា ករណីរថយន្តតាក់ស៊ី រទេះលក់ដូរគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីរង្វងមូលដល់ចំណុចផ្សារកណ្ដាលក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ នៅតែជាបញ្ហាចោទដដែល ហើយបញ្ហាទាំងនេះ ពួកគាត់បានដាក់ការសង្ស័យថា គឺមានការជាប់ពាក់ព័ន្ធទៅនឹងការបង់ប្រាក់ឲ្យទៅសមត្ថកិច្ច សណ្ដាប់ធ្នាប់ ព្រោះថា ការអនុវត្ត បើមិនមានជាប់ពាក់ព័ន្ធទៅនឹងប្រាក់ស៊ីសំណូកនោះទេ គឺក្រុមតាក់ស៊ីទាំងនោះ ក៏មិនហ៊ានចតតាមបណ្ដោយផ្លូវចាប់ម៉ូយដាក់រថយន្តមិនខ្លាចសមត្ថកិច្ចនោះដែរ ហើយក្រុមតាក់ស៊ីមួយចំនួន បង្ហើបថា ករណីនេះ ពួកគាត់បានបង់លុយទៅឲ្យសមត្ថកិច្ចប្រចាំនៅរង្វង់មូល ចាប់ពី១ក្បាលរថយន្តចាប់ម៉ូយបានពេញ គឺ១ម៉ឺនរៀល ឬ៥ពាន់រៀល ទើបសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្លាយជាអនាធិបតេយ្យ។
ករណីសណ្ដាប់ចរាចរណ៍តាមផ្លូវជាតិលេខ៥នេះ លោកបាន ភត្រា្ត អធិការងទទួលផែនសណ្ដាប់ធ្នាប់ប្រាប់តាមទូរស័ព្ទថា ពេលនេះលោកកំពុងជាប់រវល់ឿឡភប្រជុំ ចាំប្រជុំហើយ លោកនឹងទូរស័ព្ទប្រាប់ ៕ វណ្ណា