ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យ១​២នាក់ទៅតុលាការក្នុងសំណុំរឿង៤ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់លើសំណុំរឿង៤ករណីផ្សេងគ្នា ក្រោយពីបញ្ចប់ការសាកសួរកាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ មានពាក់ព័ន្ធចំនួន០៤ ករណីផ្សេងគ្នា ដោយក្នុងនោះករណីទី១/ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។ ទី២/ប្រើហិង្សា (វាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ) , ករណីទី៣/ លួចម៉ូតូ ករណីទី៤/លួចទ្រព្យសម្បត្តិ(គាស់ផ្ទះប្រជាពលរដ្ឋ) ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង១២នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ។

អធិការនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយសហការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបទាន់ពេលវេលា ៕ តុង សីហា


ចែករំលែក៖