ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​​

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បី​ពង្រឹង​សុវត្ថិភាពជូនប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ក៏ដូចប្រជាពលរដ្ឋទូទៅដែលឆ្លងកាត់ខណ្ឌ រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ តែងតែ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជា​ប្រចាំ​។

មន្ត្រីសាលាខណ្ឌកម្លាំងប៉ូលិសកម្លាំងកងរាជអាវុធកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចូលរួមផងដែរបទល្មើសឆ្លងកាត់មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ដូចកាលពីកន្លងមកនោះទេ។

នៅយប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ រដ្ឋបាល​ខណ្ឌព្រែកព្នៅ ដឹកនាំ​ដោយ​លោក ស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណៈ​បញ្ជាការឯក​ភាព​ខណ្ឌ កម្លាំងចូលរួមសរុបចំនួន ៤៣នាក់ ចុះត្រួតពិ​និត្យការអនុវត្តច្បាប់ចរាចរផ្លូវគោក និងឆែក​អាវុធជាតិផ្ទុះ នៅគោលដៅមុខ​សាលា​អនុវិទ្យា​ល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់​ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ ។

លោក ស៊ីម សុផង់ បាន​ប្រាប់​ឲ្យដឹងថា បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី​លោក សុខ សម្បត្តិ អភិ​បាល​នៃ​គណៈ​អភិបាលខណ្ឌ​ខណ្ឌព្រែកព្នៅ លោក​និងមន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀត​បាន​ដឹកនាំ​កម្លាំងចម្រុះសរុបចំនួន ៤៣នាក់ ក្នុងនោះកម្លាំងប៉ូលិស សង្កាត់-ខណ្ឌចំនួន ១៥​នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន១០នាក់មន្ត្រីសាលាខណ្ឌចំនួន ០៨នាក់ កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ-សង្កាត់ចំនួន ១០នាក់ ចាប់ពី​វេលា​ម៉ោង ២០ និង៣០នាទី រហូត​វេលា​ម៉ោង​២១ និង៣០​នាទី ទើបត្រូវបានបញ្ចប់។

ជាលទ្ធផល ៖ត្រួតពិនិត្យ រថយន្តធំធន់ធ្ងន់ឆ្លងកាត់ចំនួន ២៩គ្រឿង ក្នុងនោះបានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើសទំងន់ចំនួន ៧គ្រឿង ត្រួតពិនិត្យរថយន្តតូចឆ្លងកាត់ចំនួន ២៣គ្រឿង ក្នុងនោះបានអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការដឹកសំពីងសំពោងចំនួន ៥គ្រឿង រថយន្តតទ្រុងវែងខុសលក្ខណៈបច្ចេកទេសគ្មាន ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៣៨គ្រឿង​ អាវុធជាតិផ្ទុះឆ្លងកាត់គ្មាន។ គ្រឿងញៀនឆ្លងកាត់គ្មាន។

​លោក នាយករដ្ឋបាលប្រាប់​ឲ្យដឹងទៀតថា សកម្មភាព​ដាក់​គោលដៅត្រួតពិនិត្យ​អាវុធជាតិផ្ទុះ រប​ស់​រដ្ឋបាលខណ្ឌព្រែកព្នៅ មានជា​រៀង​រាល់យប់តែម្តង ដើម្បី​ត្រួតពិនិត្យបទ​ល្មើស​គ្រប់​ប្រភេទ ធ្វើយ៉ាងណារក្សា​ឲ្យបាន​នូវ​សុខ​សុវត្ថិ​ភាពជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន ក៏​ដូច​ជាប្រជា​ពល​​រដ្ឋទូទៅផងដែរ ៕ ចាន់ធឿន


ចែករំលែក៖