ខេត្តពោធិ៍សាត់ ៖ ប្រជាសហគមន៍នេសាទ ស្រីចឹក ស្ថិតនៅតំបន់ព្រៃរនាម មាត់ទន្លេ សាប ក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ នៅថ្ងៃទីថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បាននាំគ្នាផ្តិតមេដៃប្រឆាំងចំពោះការចោទ ប្រកាន់លើប្រធានសហគមន៍ ថាបណ្តោយ ឲ្យមានបទល្មើសនេសាទដាក់”ប”ចម្ងាយ រាប់សិបគីឡូម៉ែត្រ ។ ប្រជាពលរដ្ឋដែល ផ្តិតមេដៃជាង៨០នាក់បានអះអាងថា ប្រធានសហគមន៍គ្មានសិទ្ធិក្នុងការបង្ក្រាបបទ ល្មើសទេ មានតែមន្ត្រីជលផលប៉ុណ្ណោះ ។
ប្រធានសហគមន៍នេសាទស្រីចិក លោក ឌុក សុខា បានថ្លែងថា ប្រព័ន្ធផ្សព្វ ផ្សាយមួយចំនួនបានរាយការណ៍ថា សហគមន៍នេសាទបានអនុញ្ញាតឲ្យមាន បទល្មើសប្រភេទ “ប” ក្នុងចម្ងាយរាប់សិប គីឡូម៉ែត្រ ។ លោកថា សហគមន៍នេសាទ ស្រីចិក ក៏ដូចជាសហគមន៍នេសាទដទៃ ទៀតគ្មានសិទ្ធិបង្ក្រាបបទល្មើសទេ គឺបាន តែរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ និង ចូលរួមបង្ក្រាបតែប៉ុណ្ណោះ ។ តួនាទីសំខាន់ របស់សហគមន៍នេសាទ គឺអប់រំណែនាំ ពលរដ្ឋឲ្យយល់ដឹងអំពីសារសំខាន់នៃធន ធានធម្មជាតិ ជាពិសេសបញ្ហាពូជត្រីដ៏ សំខាន់ៗ ដែលមាននៅក្នុងសហគមន៍ ។
តំណាងប្រជា សហគមន៍នេសាទស្រីចិកមួយរូបនិយាយថា ពួកគាត់មានសិទ្ធិ នេសាទជាលក្ខណៈគ្រួសារ ដើម្បីបានត្រី គ្រាន់ចិញ្ចឹមជីវិត ។ ចំពោះការចោទប្រកាន់ អំពីបញ្ហាបទល្មើសនេសាទ បច្ចុប្បន្ននេះ នៅលើផ្ទៃបឹងទន្លេសាប កន្លែងណាក៏មាន បទល្មើសនេសាទដែរ ។ រីឯតួនាទីក្នុងការ បង្ក្រាបបទល្មើស គឺសមត្ថកិច្ចរដ្ឋបាលជល ផលឯណោះទេ ។ ប្រសិនបើសមត្ថកិច្ចជល ផលរកកិច្ចសហការជាមួយសហគមន៍ ដើម្បីបង្ក្រាបបទល្មើស នោះទើបប្រជា នេសាទអាចចូលរួមបាន ។
តំណាងប្រជាពលរដ្ឋនិយាយថា លោក ឌុក សុខា មិនបានប្រព្រឹត្តនិងជាប់ពាក់ព័ន្ធ ចំពោះបញ្ហាបទល្មើសនេសាទនោះឡើយ ។ ផ្ទុយទៅវិញ លោកបានប្រឹងប្រែងការពារ ថែរក្សាធនធានធម្មជាតិ ដែលមាននៅក្នុង សហគមន៍បានយ៉ាងល្អទៀតផង ។ នៅក្នុងនោះការថែរក្សាការពារទីកន្លែងអភិរក្ស (ព្រែកតាចាន់) ក៏បានល្អនៅសល់ពូជត្រី យ៉ាងច្រើនរាប់តោន កើនមួយឆ្នាំទៅមួយ ឆ្នាំ ។ ដូច្នេះការចោទប្រកាន់ទាំងឡាយ គ្មានមូលដ្ឋានច្បាស់លាស់ទេ ៕ ប៉ឹម ពិន