ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះកំប៉ុងហ្គាស ឆេះម៉ូតូ២គ្រឿងនិងមនុស្ស២នាក់របួស

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូ២គ្រឿងបានឆេះនិងមនុស្ស២នាក់បានរងរបួសហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ដោយសារតែផ្ទុះកំប៉ុងហ្គាសបណ្ដាលឲ្យឆាបឆេះតែម្តង ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃចន្ទ ៦កើត ខែអស្បុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកន្លែងកើតឡើង នៅតាមបណ្តោយផ្លូវសុធារស់ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ជនរងគ្រោះទាំង២នាក់ទី១ឈ្មោះ អុង តាក់ ភេទប្រុស អាយុ៥០ឆ្មាំ មុខរបរ កម្មករកំពង់ផែ (របួសស្រាលគេចខ្លួនបាត់ពីកន្លែងកើតហេតុ) ។ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ ឈ្មោះ ធូ ចែម ភេទប្រុស អាយុ២៧ឆ្នាំ (បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត)។ មូលហេតុនៃការឆេះនេះ គឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស់ ។ សម្ភារៈខូចខាត៖ ឆេះម៉ូតូចំនួន២គ្រឿង(ទី១ម៉ាកHONDA C125 ពណ៌ខ្មៅ ឆ្នាំ២០១៧ ,និងមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ីយគី ស្មាស ពណ៍ខ្មៅ ឆ្នាំ២០១៣ ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចជួយធ្វើអន្តរាគមន៍ សង្គ្រោះដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿង របស់ស្នងការដ្នាននគរបាលរាជធានី បានបាញ់ពន្លត់ទាន់ពេលវេលានៅម៉ោង១១និង០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ៕ស តារា


ចែករំលែក៖