ព័ត៌មានទាន់ហេតុការណ៍៖

លោកព្រិន្ទបាលឯកម្នាក់ ច្រៀងបាន២បទ ស្រាប់តែកើតខ្យល់គរស្លាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ មន្ត្រីនបាលប៉ុស្តិ៍រដ្ឋបាល ឃុំស្រែឈូកម្នាក់ បានស្លាប់ដោយសារខ្យល់គរ បន្ទាប់ពីច្រៀងបានចំនួនពីរបទ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃចន្ទ ៦ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា លោកព្រិន្ទបាលឯកម្នាក់នោះ ឈ្មោះ ពិន ហ៊ាង មុនពេលស្លាប់ លោកបានក្រោកពីព្រលឹម ហើយបានច្រៀងបទចម្រៀងចំនួន២បទ រួចហើយចេញដើរទៅលុបលាងមុខ ក៏ស្រាប់តែដួលសន្លប់តែម្តង។

ប្រភពបន្តថា ក្រោយពីដួលសន្លប់នោះ អ្នកភូមិ និងប្រជាកាពារក៏បានជួយសង្គ្រោះបឋមដែរ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

យោងតាមការពិនិត្យសាកសពរបស់សមត្ថកិច្ចជំនាញឃើញថា ជនរគ្រោះពិតជាបានស្លាប់ដោយសារតែការខ្យល់គរពិតប្រាកដមែន ហើយក៏បានប្រគល់ឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត


ចែករំលែក៖