ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ជាមេការដ្ឋានព្រីនផ្លាហ្សា បានស្រែកផ្អើលឆាឡាពេញផ្លូវថាបុរសម្នាក់ជាកម្មករជាងផ្សាដែក ពីបទលួចដែក ហើយត្រូវសមត្ថកិច្ចមូលដ្នាន ចាប់វាយខ្នោះយកមកប៉ុស្តិ៍ដើម្បីសួរនាំ ។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៨ នៅចំណុចការដ្ឋានព្រីនផ្លាហ្សា តាមផ្លូវព្រះនរោត្ដម ក្រុម៦២ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករជាងផ្សាដែក ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានបដិសេធមិនទទួលស្គាល់រាល់ការប្ដឹងចោទប្រកាន់ពីមេការបុរសជនជាតិចិននោះទេ ដោយខ្លួនមិនបានលួចដែកក្រចាប់ជើងអន្ទាឡើយ ។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យមិនទទួលស្គាល់បានលួចយកដែកនោះមែន តែយោងតាមពាក្យបណ្ដឹងរបស់ជនជាតិចិន ជាមេការគ្រប់ផ្នែកដែកនៅការដ្ឋានកើតហេតុខាងលើហើយឃើញស្រែកផ្អើលឆោឡាទើបសមត្ថកិច្ចល្បាតប្រទះឃើញក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្ដង ហើយបុរសជនជាតិចិន និងបានមកដាក់ពាក្យបណ្ដឹងផងដែរ រួចសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី ៕ ស រស្មី