ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយ៉ូតាព្រូសបើកបុកពីក្រោយម៉ូតូឡាំម៉ាតាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើករថយន្តតាក់ស៊ីម៉ែត្រ ពណ៌ក្រហមបើកប្រញាប់ទៅដឹកម៉ូយ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូឡាំម៉ាតា ពណ៌ស បើកឆ្លងផ្លូវធ្វើឲ្យរថយន្តបុកចំពីក្រោយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសុរាម្រិត នៅចំណុចនាគបាញ់ទឹក ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា គេបានឃើញបុរសម្នាក់ជាអ្នកបើកម៉ូតូឡាំម៉ាតា ពណ៌ស គ្មានស្លាកលេខ បើកបរតាមបណ្តោយផ្លូវសុធារស ក្នុងទិសដៅពីត្បូងទៅជើង ពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ ម៉ូតូឡាំម៉ាតានោះ ឆ្លងផ្លូវ ភ្លាមៗនោះដែរ ក៏ស្រាបតែមានរថយន្តតាក់ស៊ីម៉ែត្រពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AV 1037 បើកបរតាមបណ្តោយផ្លូវសុរាម្រឹត ក្នុងទិសដៅពីកើតទៅលិច បើកក្នុងល្បឿនយ៉ាងលឿន ប្រញាប់ទៅដឹកម៉ូយទើបអត់បានបន្ថយល្បឿន ក៏ជ្រុលទៅបុកចំពីក្រោយម៉ូតូឡាំប៉ាតាចំពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតខ្ទេចអស់មួយចំហៀងខាងស្តាំចំណែកឯរថយន្តតាក់ស៊ីពណ៌ក្រហម តូយ៉ូតាព្រូសវិញ ខូចខាតខ្ទេចអស់មួយចំហៀងខាងឆ្វេងផ្នែកខាងមុខ ភ្លាមៗនោះដែរ ខាងរថយន្តតាក់ស៊ីចង់ឲ្យសងថ្លៃខូចខាតចំនួន30$ ប៉ុន្តែខាងម៉ូតូកង់បីមិនព្រម និងព្រមព្រៀងគ្នាយកម៉ូតូ និងរថយន្តជួសជុលរៀងៗខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចតុមុខបានមកដល់ជួយសម្រប់សម្រួលដោយភាគីទាំងសងខាងព្រមយកម៉ូតូនិងរថយន្តយកទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ចាន់ធឿន


ចែករំលែក៖