ព័ត៌មានទាន់ហេតុការណ៍៖

លួច និងទទួលផលចោរកម្ម សមត្ថកិច្ចស្រាវជ្រាវចាប់បាន៧នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ​បាន​តាម​ស៊ើបអង្កេត​ឃាត់ខ្លួន​ជាក់ស្ដែង បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ភ្លាមៗ​ពី​ជនរងគ្រោះ​សមត្ថកិច្ច​ក៏​ចុះ​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៧​នាក់​ ។

ក្នុងនោះ​មាន​អ​និតិ​ជន​២​នាក់ អ្នកសមគំនិត​លួច​២​នាក់ និង​អ្នកទទួលផល​ចោរកម្ម (​ទទួល​ទិញ​)៣​នាក់​ដោយ​ដកហូត​បាន​កុំព្យូទ័រ​១​គ្រឿង​ និង​លុយ​ចំនួន​៧​ម៉ឺន​រៀល​ ។ ​ការឃាត់ខ្លួន​នៅត្រង់ចំណុច​ផ្ទះ​លេខ​D២៨ ផ្លូវ​បេតុង ក្រុមទី​១២ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ។ ​

​លោក គល់ យី អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨​ថា ចំពោះ​ជនសង្ស័យ​ទាំង​៧​នាក់ ដែល​បង្ក្រាបបាន​ក្នុងនោះ​មាន​អ​និតិ​ជន​២​នាក់ និង​ជា​អ្នក​លួច​មានឈ្មោះ ហ៊ួ​ន លី​ហាក់ ភេទ​ប្រុស អាយុ​១២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ សារឿន សម្បត្តិ​រក្សា ហៅ​ខ្មៅ ភេទ​ស្រី អាយុ​១២​ឆ្នាំ អ​និតិ​ជន​ទាំង​២​នាក់​ ។

​លោក​បាន​បន្ថែមទៀតថា ចំពោះ​ជនសង្ស័យ​ពាក់ព័ន្ធ​ផ្សំគំនិត​ក្នុង​អំពើ​លួច​ទី​១៖​ឈ្មោះ ធឿន ចាន់ណា​ដែ​ត ហៅ​ដែ​ត អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ (​អ្នក​លួច​), ទី​២៖​ឈ្នោះ អ៊ុង ពុ​ទ្ធី ហៅ​ធី អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ផ្សំគំនិត​), ។ ​ទី​៣៖​ឈ្មោះ អ៊ុង បូ​រិ​ន​កុម្ភៈ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករសំណង់ (​ទទួលផល​ចោរកម្ម​), ទី​៤៖​ឈ្មោះ ធឿន រដ្ឋា ហៅ​ឃៀង អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ទទួលផល​ចោរកម្ម​), ។

​ទី​៥៖​ឈ្មោះ លឹម ស្រី​កែវ អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ (​ទទួលផល​ចោរកម្ម​) ជនសង្ស័យ​ទាំង​៥​នាក់ ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ​ជាមួយគ្នា​ ។ ​រីឯ​ជនរងគ្រោះ​មានឈ្មោះ តាំង ហ៊ុយ​លីន ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៤៧B ភូមិ​មាល់ សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ។ ​

​លោក​អធិការ​បានបញ្ជាក់​ថាជ​ន​សង្ស័យ​ជា​ចោរ​បានធ្វើ​សកម្មភាព​លួច​ក្នុង​រថយន្ដ បណ្ដាល​ឲ្យ​បាត់​បង់លុយ ចំនួន​១.៦០០​ដុល្លារ កុំព្យូទ័រ​យួរដៃ​១​គ្រឿង ត្រា​ក្រុមហ៊ុន​ចំនួន​១ និង​ឯកសារ​ក្រុមហ៊ុន​មួយចំនួន ទើប​ឈានដល់​បើក​ការស្រាវជ្រាវ ដើម្បី​កំណត់​ពី​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ រហូត​បង្ក្រាបបាន​ជាប​ន្ត​បន្ទាប់​ចំនួន​៥​នាក់​តែម្ដង​ ។ ដោយ​ក្នុង​ប្រតិបត្តិការ​នោះដែរ ដកហូត​បាន​កុំព្យូទ័រ​ដៃ​ចំនួន​១​គ្រឿង ពណ៌​ខ្មៅ ម៉ាក​ឌែ​ល រួមជាមួយ​លុយ​ខ្មែរ ចំនួន​៧០.០០០​រៀល​ ។ ​

​ក្រោយ​បង្ក្រាប​ក្រុម​ជនសង្ស័យ ក្នុង​អំពើ​លួច​ផ្សំគំនិត និង​ទទួលផល​ចោរកម្ម​ទាំង​៥​នាក់ រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​ទាំងឡាយ​ត្រូវបាន​នាំមក​ឃុំខ្លួន​សាកសួ​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ក្នុង​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕ អារុណរះ


ចែករំលែក៖