ភ្នំពេញ៖ មជ្ឈមណ្ឌលកោះពេជ្រគឺជាកន្លែងទេសចរណ៍ ដែលបងប្អូនប្រជាពលរដ្ឋទូទៅ ចូលទៅដើរលេងកំសាន្ត ហើយក៏មានទីតាំងបនល្បែងហ្គេមបាញ់ត្រី ១កន្លែងកំពុងបើកលេងយ៉ាងរលូន បង្អួតភ្នែកអ្នកទៅ ដើរលេងកំសាន្ត ព្រមទាំង អាជ្ញាធរ មានសមត្ថកិច្ចខណ្ឌចំការមន ផងដែរ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលទៅលេងកំសាន្ត នៅកោះពេជ្របានឲ្យដឹងថា ទីតាំងបនល្បែងហ្គេមបាញ់ត្រី មួយនេះ គេសង្កេតឃើញតែងតែមានក្រុមក្មេងស្ទាវមកចូល លេងជាច្រើន ពពាក់ពពួន មិនដែលឃើញកម្លាំងអាជ្ញាធរ មានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ធ្វើឲ្យមហាជនបានរិះគន់ទៅលើ អាជ្ញាធរ មានសមត្ថកិច្ចថា មិនអនុវត្តច្បាប់គោល នយោបាយ ភូមិឃុំមានសុវត្ថិភាព ៩ ចំណុច របស់រាជរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃ ដាក់ជួនមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមឲ្យអនុវត្តនោះឡើយ ។ តើឯណាទៅភូមិឃុំ មានសុវត្ថិភាព.? ឬក៏អាជ្ញាធរ និង សមត្ថកិច្ចខណ្ឌចំការមន ដេកលក់អស់ហើយ ។
គួររំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង បានដាក់បទបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន មិនតែប៉ុណ្ណោះនៅ ពេលថ្មីនេះ លោកអភិបាលរាជធានី ភ្នំពេញ លោក ឃួង ស្រេង ក៏ធ្លាប់បាន បញ្ជាឲ្យលោក អភិបាលនិងអធិការ ខណ្ឌទាំង១២ត្រូវដឹកនាំកម្លាំង ទប់ស្កាត់និងបង្ក្រាបល្បែងរាល់បនល្បែងស៊ីសងខុសច្បាប់ទាំងអស់ តែផ្ទុយទៅ វិញ អាជ្ញាធរនិង សមត្ថកិច្ច ខណ្ឌចំការមន មិនអនុវត្តឡើយ ៕ សរស្មី