ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាទីក្រុងអ៊ីស្តានប៊ុល តាមនាវាទេសចរណ៍លើផ្ទៃទឹកសមុទ្រ

ចែករំលែក៖

ប្រទេសទួរគី៖ បន្ទាប់ពីពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ទួរគី រួចហើយមក នៅរាត្រីថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញធ្វើដំណើរ ទស្សនាទីក្រុងអ៉ីស្តានប៊ុល តាមនាវាទេសចរណ៍លើផ្ទៃទឹកសមុទ្រ។ សូមបញ្ជាក់ដែរថា សាធារណរដ្ឋទួរគីមានផ្ទៃក្រឡាទំហំជាង៧៨៣ពាន់គីឡូម៉ែត្រក្រឡា ដែលមានព្រំដែនជាប់ និងប្រទេស អាមេនីអាសៃបៃហ្សង់ ប៊ុលហ្ការី ហ្សកហ្សី ក្រិក អឺរ៉ង់ អីរ៉ាក់ និងស៊ីរី និងមានប្រជាជនរស់នៅ ជាង៨០លាននាក់។ រដ្ឋធានីរបស់សាធារណរដ្ឋទួរគី គឺអង់ការ៉ា។

លើវិស័យសេដ្ឋកិច្ច សាធារណ​រដ្ឋ​ទួរគី មាន GDP សរុប ២ពាន់១៧៣ទីលានដុល្លារអាមេរិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ៗមាន២ម៉ឺន៦ពាន់៩០០ដុល្លា។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧% ផលិតផលក្នុងស្រុកតាម​វិស័យ ក្នុងនោះសេវាកម្មមានជាង៦១% ឧស្សាហកម្មជាង៣១% និងកសិកម្មមានជា៦%។ ការ​នាំ​ចេញសំខាន់ៗរបស់ទួរគី គឺសម្លៀកបំពាក់ គ្រឿងម្ហូប ក្រណាត់ គ្រឿងដែក និងសម្ភារ:ដឹកជញ្ជួន ដោយឡែកសម្រាប់ការនាំចូលរួមមាន គ្រឿងម៉ាស៊ិន ប្រេង វត្ថុគីមី ផលិតផលពាក់ កណ្តាលសម្រេច និងសម្ភារះដឹកជញ្ជូន។

លើទំនាក់ទំនងការទូតកម្ពុជា​បានភ្ជាប់តំនាក់ទំនងការទូត​ជាមួយទួរគី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ ក្នុងនោះនៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៣ សាធា​រណ​រដ្ឋទួរគី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្ពុជាមានស្ថាន ឯកអគ្គកុងស៊ុលកិត្តិយសចំនួនពីរ នៅសាធារណរដ្ឋទួរគី ក្នុងនោះកម្ពុជាគ្រោងនឹងបើកស្ថាន​ឯក​អគ្គរាជទូតរបស់ខ្លួន នៅទីក្រុងអង់ការ៉ា នៅឆ្នាំ២០១៩ខាងមុខងដែរ៕


ចែករំលែក៖