ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍​ ដែលរៀបចំឡើងដោយលោក អភិបាលក្រុងអីស្តានប៊ុល សាធារណរដ្ឋទួរគី

ចែករំលែក៖

ប្រទេសទួរគី៖ នៅរាត្រីថ្ងៃទី២១​ ខែតុលា​ ដដែលនេះ​ បន្ទាប់ពីបានអញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយនិងចំណាស់បំផុត ក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋទួរគី​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​ រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលរៀបចំឡើងដោយលោក អភិបាលក្រុងអីស្តានប៊ុល សាធារណរដ្ឋទួរគី។

នៅក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តយស នោះដែរ លោកអភិបាលក្រុង អ៉ីស្តានប៊ុល បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានជ្រើសរើសយកទីក្រុងអ៉ីស្តាន​ប៊ុល សម្រាប់ដំណើរបំពេញទស្សនកិច្ចការងារ ជាប្រវត្តិសាស្រ្តលើកដំបូងបំផុត នៅលើទឹកដីនៃ​ សាធារណរដ្ឋទួរគី។

លោកអភិបាលក្រុងបន្តថា ថ្នាក់ដឹកនាំនិងប្រជាជនទួរគីក្នុងទីក្រុងអ៉ីស្តានប៊ុល សូមចារឹកទុកក្នុងដួងចិត្តក៏ដូចជាទំព័រប្រវត្តិសាស្រ្ត ចំពោះដំណើរបំពេញទស្សនកិច្ចការងារ ជាលើកដំបូងនិងមិនធ្លាប់មានសម្រាប់មេដឹកនាំជាន់ខ្ពស់របស់ប្រទេសកម្ពុជា ដែលបានអញ្ជើញមកដល់សាធារណរដ្ឋទួរគី ក្នុងបេសកកម្មដ៏ថ្លៃថ្លាបំផុតនេះ៕


ចែករំលែក៖