ព័ត៌មានទាន់ហេតុការណ៍៖

បុរសអាមេរិកាំងវ័យ៧២ឆ្នាំម្នាក់ រអិលជើងដួលក្នុងបន្ទប់ទឹក របួសក្បាលយ៉ាងធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសជនជាតិអាមេរិកម្នាក់ វ័យ៧២ឆ្នាំ មានភរិយាជនជាតិខ្មែរ វ័យត្រឹម៣២ឆ្នាំ បានរួមរស់ក្នុងផ្ទះបុរីមួយកន្លែងបានចូលបន្ទប់ទឹកស្រាប់តែរអិលជើងដួលបោកក្បាលរងរបួសជាទំងន់ត្រូវបានប្រពន្ឋបញ្ជូនទៅសង្រោះ្គនៅគ្លីនិកឯ្ជនហើយបន្តទៅក្រុងភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅបុរីសុវណ្ណ ស្ថិតក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីសមត្ថកិច្ចអន្តោប្រវេសន៍ខេត្ត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះKane Robert Jon ភេទប្រុស អាយុ៧២ឆ្នាំ សញ្ជាតិអាមេរិកាំង កាន់ប៉ាស្ទ័រលេខ៤៥៥៧២៦៧៩៥.visa er រស់នៅក្នុងបុរីសុវណ្ណ ជាមួយភរិយាម្នាក់ឈ្មោះជួន ស្រីល័ក្ខណ៍ ជនជាតិខ្មែរ អាយុ៣២ឆ្នាំ។

ប្រភពព័ត៌មានពីស្រ្តីជាភរិយាជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់ បានដើរចូលបន្ទប់ទឹក ដោយសុខភាពធម្មតា ។ស្រាប់តែពេលចេញមកវិញ ប្តីគាត់បានរអិលជើង បណ្តាលឲ្យដួលបោកក្បាលនឹងកម្រាលឥដ្ឋ រងរបួសធ្ងន់។ភ្លាមៗ គាត់បានបញ្ជូនប្តីរបស់គាត់ ទៅព្យាបាលនៅគ្លីនិកសម្ភពច្បារមន តែដោយស្ថានភាពរបួសធ្ងន់ មិនអាចសម្រាកនៅគ្លីនិកនោះបាន ក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ ក្រុងភ្នំពេញ។

រហូតមកដល់ព្រឹកថ្ងៃទី២២តុលា២០១៨នេះមិនមានប្រភពណាមួយបញ្ជាក់ថាតើអាការៈជនរងគ្តោះបានធូរស្រាលឬយ៉ាងណាឡើយ ៕ សេនាស័ក្តិ


ចែករំលែក៖