ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងចង្ក្រានរាលឆេះផ្ទះប្រជាពលរដ្ឋអស់ដំបូលរលើង

ចែករំលែក៖

ខេត្តកំពងធំ៖ អគ្គិភ័យឆាបឆេះដំបូលផ្ទះប្រជាពលរដ្នកាលពីវេលាម៉ោង១២:០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិកំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពងធំ ។

សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ហេន ថាត ភេទប្រុស អាយុ៣២ឆ្នាំ ផ្ទះទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ ប្រក់ស្លឹក ។ ករណីនេះបណ្តាលឲ្យខូចខាត របស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួន និងឆេះដំបូលផ្ទះអស់រលីង។

មូលហេតុ ធ្វេសប្រហែសភ្លើងចង្រ្កានដាំបាយពេលម្ចាស់មិននៅផ្ទះ រាលឆេះតែម្តង ។

ករណីខាងលើត្រូវបានអ្នកជិតខាងជួយពន្លត់ទាន់ពេល មិនបង្កឲ្យគ្រោះថ្នាក់មនុស្ស ឬរាលដាលដល់អ្នកជិតខាងឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖