ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ីយ៉ាន់ដាយបុកជាមួយតាកូម៉ារបួសធ្ងន់ម្នាក់កៀបជាប់ក្នុងរថយន្ត នៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបររថយន្តម្នាក់បានរងរបួសធ្ងន់ កៀបជាប់នឹងរថយន្ត នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយរថយន្តពីរគ្រឿងបានបើបុកគ្នាពេញមួយទំហឹង ក្នុងដំណើរច្រាស់ទិសគ្នា ។ ហេតុការណ៍រថយន្តបុកគ្នានេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣D-២០៥០ បើកយ៉ាងលឿនធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង និងបានវ៉ាជែងគ្នាស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងម៉ាកតូយ៉ួតា តាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខពោធិសាត់ ២A-០៨២៦ ធ្វើដំណើរច្រាស់ទិសគ្នា ក៏បណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយជ្រុលទៅបុករថយន្តតាកូម៉ាចំពីមុខ ពេញមួយទំហឹង បណ្តាលឲ្យ បើកបររថយន្តតាកូម៉ា ឈ្មោះ ប៉េវ សុជាតិ អាយ២៩ឆ្នាំ រស់នៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង របួសធ្ងន់សន្លប់ស្តូកស្តឹងតែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកមសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែកមធ្យោបាយបង្ករយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖