ខេត្តកណ្តាល៖ យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋបានឱ្យដឹងថាមានបទល្មើសនេសាទខុសច្បាប់ស្បៃមុងរាប់ពាន់ម៉ែត្រនៅត្រង់ចំណុចភូមិដីឥដ្ឋកោះផុសវឃំុដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។
ពលរដ្ឋបានលើកឡើងថាក្នុងមួយថ្ងៃៗគេដាក់យកត្រីល្អិតរាប់ពាន់គីឡូក្រាមលក់ទៅឱ្យក្រុមឈ្មួញយកធ្វើចំណីត្រីឆ្តោ។ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្តមបណ្ឌិតម៉ៅ ភិរុណអភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាជួយបង្ក្រាបនឹងទប់ស្គាត់បទល្មើសនេសាទខុសច្បាប់ខាងលើនេះផង។
ប្រជាពលរដ្ឋបានលើកឡើងថាបើអាជ្ញាធរនិងសមត្ថកិច្ចដែលមានការពាក់ព័ន្ឋមិនចុះបង្ក្តាបឬទប់ស្គាត់ទេមច្ចាជាតិនិងត្រូវរលាយហិនហោចអស់ហើយ។
លោក អ៊ូ ឈាង គណៈបញ្ចាការឯកភាពស្រុកកៀនស្វាយ
ក៌ធ្លាប់បានលើកក្នុងអង្គប្រជំុបានដាក់បទបញ្ចាដល់អាជ្ញាធរត្រូវដឹកនាំកម្លាំងចុះបង្ក្រាបរាល់បទល្មើសនេសាទខុសច្បាប់ទាំងនោះ។
ចំពោះករណីបទល្មើសនេសាទខុសច្បាប់ខាងលើនេះលោកស៊ុត តូ មេឃំុដីឥដ្ឋបានបញ្ចាក់ថា៖លោកនិងរងចាំមើលមន្ត្រីជំនាញជលផលដឹកនាំកម្លាំងចុះបង្ក្រាប ៕ ហេង សូរិយា