ព័ត៌មានទាន់ហេតុការណ៍៖

រួមភេទជាមួយស្រីស្នេហ៍លក់សាច់ឆ្កែបានសម្រេចម្តង ស្រាប់តែគាំងបេះដូងស្លាប់ពេទ្យជួយមិនទាន់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ស្លាប់លើបង្គង ខណៈហៅស្រីស្នេហ៍ទៅដេកផ្ទះសំណាក់ហេង ហេងបឹងត្របែករហូតគាំងបេះដូងស្លាប់ពេលហើយក៏បានដឹកបញ្ជូលទៅដល់មន្ទីរបាយ័ន តែជាអកុសលបានស្លាប់បាត់ទៅហើយ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៨ នៅចំណុចផ្ទះសំណាក់ហេង ហេង បឹងត្របែក តាមផ្លូវព្រះមុនីវង្ស ក្រុម៣០ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពបុរសរងគ្រោះឈ្មោះ រុន សារឿន ៥៨ មុខរបរកម្មលីសែង ស្នាក់នៅផ្ទះលេខ៩២D ផ្លូវ១០៥ ភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងស្រ្តីឈ្មោះ ឡោ ស្រីមុំ ភេទស្រី អាយុ ៤៩ឆ្នាំ ត្រូវជាស្រីស្នេហ៍ មុខរបរលក់សាច់ឆ្កែ ស្នាក់នៅផ្ទះជួល ផ្លូវ១០១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា ដោយមុនកើតកាលវេលាម៉ោង៥ រសៀល មានបុរសរងគ្រោះបានជិះម៉ូតូរួមគ្នាមកស្រ្តីខាងលើមកចូលដេក ផ្ទះសំណាក់ហេង ហេងបឹងត្របែក ហើយចូលដេកនៅបន្ទប់លេខ២០៥ ជាន់ទី២រហូតបានរួមភេទបានសម្រេចមួយលើក ក៏ដេកលក់ដល់ម៉ោង១១ជិតកណ្ដាលអធ្រាត្រក៏ភ្ញាក់ដឹងខ្លួនមិនឃើញមិត្តប្រុសគាត់កម្រើកហើយក៏ដាស់ និងហៅខ្លាំងៗ ដូចជាមិនស្រួល ក៏រត់ចុះមកខាងក្រោម ហៅមេការផ្ទះសំណាក់ជួយហៅកង់បីឲ្យដឹកយកទៅមន្ទីរពេទ្យ ដែលជិតជាគេបង្អស់ ក្រោយមកក៏ដឹកបញ្ជូលទៅដល់មន្ទីរពេទ្យបាយ័ន ហើយគ្រូពេទ្យមកពិនិត្យថា ដាច់ខ្យល់ស្លាប់ហើយរួចខ្លួនក៏ឲ្យកង់បីជួយជូនមកដល់វត្តសន្សំកុសលដើម្បីដំកល់ទុក និងប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវឲ្យចុះមកត្រួតពិនិត្យ ធ្វើកោសល្យវិច័យ សពខ្លាចពាក់ព័ន្ធដល់រូបគាត់ ហើយសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ក៏ទំនាក់ទំនងការិយាល័យនគរបាលបច្ចេកទេស ស្នងការរាជធានីភ្នំពេញ ឲ្យចុះមកត្រួតពិនិត្យ ឲ្យដឹងច្បាស់ពីមូលហេតុស្លាប់ ។

សមត្ថកិច្ចបន្តថា សពបុរសរងគ្រោះបានត្រួតពិនិត្យ និងកោសល្យវិច័យ និងមានលោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានករណីបុរសនេះស្លាប់ ដោយសារគាំងបេះដូង(ខ្យល់គរ) ។ សពបានប្រគល់ឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យនៅវត្តសន្សំកុសល ៕ ស រស្មី


ចែករំលែក៖