ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួនព្រោះតូចចិត្តជំងឺប្រចាំកាយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយចងកព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ទឹកជាន់ទី១ ផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ចាន់ សារ៉េន ភេទប្រុស អាយុ៥៨ឆ្នាំ អតីត បុគ្គលិកបម្រើការងារក្នុងព្រលានយន្តហោះពោធិ៍ចិនតុង មានប្រពន្ធឈ្មោះ គឹម ភឿង អាយុ៤៧ឆ្នាំ មានកូន៣នាក់ រស់នៅផ្ទះកើតហេតុខាងលើ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ មហារីកពោះវៀន ច្រើនខែមកហើយ ក្រោយពីសម្រាកនៅមន្ទីរពេទ្យ អស់ចិត្ត ក៏វិលមកសម្រាកនៅផ្ទះ ហើយបន្តប្រើប្រាស់ថ្នាំ និងសុងទុយយោ បង្ហូរសំណល់ចេញតាមពោះ ។

ក្រុមគ្រួសារបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះនៅសម្រាកលើផ្ទះជាន់ទី១ រីឯកូនៗ រវល់ការងាររោងចក្រ មិននឹកដល់ថា ឪពុកសម្រេចចិត្តបែបនេះ ចំណែកប្រពន្ធ រវល់តែនៅជាន់ក្រោម លុះដល់វេលាម៉ោងខាងលើ កូនប្រុសម្នាក់ ឡើងទៅជាន់លើ បែជាមិនឃើញឪពុកនៅសម្រាកដូចរាល់ដង រុញទ្វារបន្ទប់ទឹកមើល ឃើញឪពុកចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ដោយចងកខ្សែអង្រឹងពណ៌លឿង មកចងភ្ជាប់ជាមួយ ប្រហោងឥដ្ឋខ្យល់ ទើបឆោឡោ ក្រុមគ្រួសារនាំគ្នា កាត់ខ្សែទម្លាក់ចុះ ក្នុងបំណងជួយសង្រ្គោះ តែហួសពេលទៅហើយ ក៏បានរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ។

សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ កោសល្យវិច័យ ឃើញថាពិតជាចងកសម្លាប់ដោយខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖