ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីមេក្លោងជួញដូរមនុស្ស​ឲ្យយកប្តី​នៅ​ប្រទេស​ចិន និងធ្លាប់លក់ព្រហ្មចារីយ៍កូនស្រីបង្កើត៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងហើយ

ចែករំលែក៖

ខេត្តក្រចេះ​ ៖ នគរបាលប្រឆាំងការជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជនបានឃាត់ខ្លួនស្ត្រីមេខ្យល់ម្នាក់ ដែលជាមេក្លោងរកស៊ីរត់ពន្ធមនុស្ស​ឆ្លងដែន​ទៅ​យក​ប្តី​នៅ​ប្រទេសចិន និងធ្លាប់លក់ ព្រហ្មចារីកូនស្រីបង្កើតរបស់ខ្លួនចំនួន៣នាក់ទៀតផង ។

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនខេត្តក្រចេះចុះស្រាវជ្រាវ​ និង​រកឃើញ​ថា មានជាប់សង្ស័យជាមេក្លោងជួញដូរមនុស្សឆ្លងដែន ដោយខុសច្បាប់ ទើបឈានដល់ឃាត់ខ្លួនបាននៅខេត្តរតនគិរី នាថ្ងៃព្រហស្បតិ៍៩ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ តែម្តង ។

តាមប្រភពថា ស្ត្រីជនសង្សយ័ជាម្តាយ ដែលគ្មានព្រហ្មវិហាធម៌ចិញ្ចឹមកូនស្រីសំរាប់តែលក់ព្រហ្មចារីយ៍នោះមាន​ឈ្មោះ ឌី ចាន់​ធី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។

លោកស្រី​វរសេនីយ៍ឯក នៅ រតនា ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជននៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះបានប្រាប់ក្រុមអ្នកព័ត៌មាននៅថ្ងៃចន័្ទ១៣កើតខែអស្សុជឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២២ខែតុលាឆ្នាំ២០១៨នេះថាការចាប់ខ្លួនស្ត្រីសង្ស័យខាងលើយោងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះចំនួន​៣​នាក់ រស់នៅ​ភូមិ​ថ្នល់ ឃុំស្វាយជ្រះស្រុកស្នួលខេត្តក្រចេះ ដែលប្តឹងចោទលើស្ត្រីសង្ស័យរូបនេះពី​បទជួញដូរមនុស្សក្នុងរូបភាព​បោក​បញ្ឆោត​ឲ្យទៅ​យកប្តីនៅប្រទេសចិនដោយ​ខុសច្បាប់​ ។

ហើយស្ត្រីជនសង្សយ័នេះ​ក្រៅពី​ជាប់​សង្ស័យ​ពី បទ​ជួញដូរមនុស្សឆ្លងដែននេះនៅ​មាន​ជាប់​ពាក់ព័ន្ឋ​ និងបទក្លែងឯកសារមួយចំនួនទៀត​ផង ។

លោកស្រីវរសេនីយ៍ឯកបន្តថា ក្រោម​ការណែនាំ​ពី​លោក​ឧត្តម សេនីយ៍​លន់ សុផាត ស្នងការនគរបាលខេត្តមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមានការឧបត្ថម​គាំទ្រ​ពី​អង្គការ​មេត្រី​អន្តរជាតិ​ហៅកាត់ថាI’M(​អេម​)បានធ្វើឲ្យនគរបាល​បំបែក​សំណុំរឿង​ជួញដូរ​មនុស្ស​ និង​ជួញដូរ​មនុស្ស​ទ្រង់ទ្រាយធំនេះ​បាន​ ។

​លោកស្រីថាកាលពីអំឡុងប៉ុន្មានឆ្នាំមុនស្ត្រីជនសង្ស័យ​រូប​នេះ​ធ្លាប់បានលក់​ព្រហ្មចារីកូនស្រីបង្កើតខ្លួនឯងម្នាក់ពេលនាងទើបតែ មាន​អាយុ​១៤​ឆ្នាំ​នៅ នៅ​ខេត្ត​បាត់ដំបង​ ។

ហើយក្រោយពីលក់​ព្រហ្មចារី​កូនស្រី​មិន​ទាន់​គ្រប់​អាយុនេះបាន​ត្រឹម​មួយសប្តាហ៍ក៏បង្ខំនាង​ឲ្យប្រកប​រកស៊ី​ផ្លូវភេទ​បន្តទៀត ស្រ្តីនោះជា​អ្នក​ហៅ​ម៉ូយ​ឲ្យ ក្នុង​មួយ​ថ្ងៃ​មាន​ភ្ញៀវ​ចាប់ពី​៥​ទៅ​៦​នាក់​ ដែល​ចូល​រួមភេទ​ជាមួយ​នាង ។

​នេះបើតាមលោកស្រីស្នងការរង​បានសាក​សួ នារី​ជា​កូនស្រី​ ដែល​រងគ្រោះ​ទាំង​៣នាក់ ដែលទ្រាំ និងការគៀបសង្កត់​មិន​បាន​ក៏​រត់គេចខ្លួនរសាត់អណ្តែត​រហូត​បាន​ទៅ​យក​ប្តី​នៅ​ប្រទេស​ចិន​មួយរយៈនោះ​ ។

ដោយពេលស្ត្រី​ជា​ម្តាយ​រូបនេះ បានដឹង​ថា​ កូន​ស្រី​​គេចខ្លួន​បាន​ទៅ​យក​ប្តី​នៅ​ប្រទេស​ចិន ក៏បាន​បោក​បញ្ឆោត កូនស្រី​របស់​ខ្លួន​ចំនួន​២​នាក់​ទៀត ​ ដែលម្នាក់​មាន​អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ​២០​ឆ្នាំ​នៅ​ជាសិស្សនៅឡើយនោះគំរាម​ឲ្យ​នាង​ឈប់​រៀន​ និង​​ ក្លែងឯកសាររត់ការតាមឲ្យនាងទៅយកប្តីនៅប្រទេសចិនដោយខុសច្បាប់បន្ថែមទៀ ។

លោកស្រីស្នងការរងបន្តថា ​កូនៗ​ ដែល​បាន​ទៅ​យក​ប្តី​នៅប្រទេស​ចិននោះ ពួកគេ​ទាំង​ពីរ​នាក់ទ្រាំនឹងការធ្វើបាបពីប្តីជនជាតិចិនមិនបានក៏រត់មកស្រុកខ្មែរវិញតែត្រូវស្ត្រីជាម្តាយរូបនេះបង្ខំ និងបោកបញ្ឆោតយកទៅលក់បន្តទៀត​ ។

ដល់ពេលមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនសង្សយ័នោះបាន ទើប​មាន​នារី​ធ្លាប់​រងគ្រោះ​ទាំងបី នាក់ជាកូនបង្កើត​ស្ម័គ្រ​ចូល​ ខ្លួន មក​បំភ្លឺ​​ជុំវិញ​រឿងហេតុ​ ដែល​ម្តាយ របស់​គេ​បាន​ប្រព្រឹត្តកន្លងមកដែរ ។

សមត្ថកិច្ចក្រោយពីសាកសួរស្រ្តីជនរងគ្រោះរួចមក ក៏បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនារសៀលថ្ងៃចន័្ទ១៣កើតខែអស្សុជឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២២ខែតុលាឆ្នាំ២០១៨ផងដែរ៕ ដោយ ជីវ័ន្ត

 


ចែករំលែក៖