ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាតបើករថយន្តRANGE ROVER បុកម៉ូតូឡាំប្រឺតាឥណ្ឌា បណ្ដាលឲ្យអ្នកបើកម៉ូតូបែកក្បាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកបើកម៉ូតូឡាំប្រឺតា(ឥណ្ឌា) បានរងរបួសបែកក្បាល ខណៈដែលគាត់កំពុងបើកបរតាមផ្លូវក៏ត្រូវស្រីស្អាត២រូប បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRANGE ROVER ជ្រុលទៅបុកម៉ូតូឡាំប្រឺតាទាំងកំរោល បង្កការភ្ញាក់ផ្អើលទាំងយប់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស កែងនឹងផ្លូវ២៩៤ ចំណុចមុខគ្លីនិកសុខា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រីស្រស់២រូប បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-6898 ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុកម៉ូតូឡាំប្រឺតាឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 1HE-9230 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ២៩៤ ទិសដៅពីលិចទៅកើត ចំផ្នែកខាងក្រោយចំហៀងខាងស្តាំពេញទំហឹង បណ្តាលម្ចាស់ម៉ូតូរបួសបែកក្បាល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីបង្កបានចេញថ្លៃព្យាបាលជនរងគ្រោះនិងបានទិញកង់បីថ្មីឲ្យវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕ ស រស្មី


ចែករំលែក៖