ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងខ្ទេចខ្ទីទាំងស្រុង

ចែករំលែក៖

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋនៅភូមិស្ពានជ្រាវ ម្តុំផ្លូវចូលសាលាបឋមសិក្សាអាមីល្យូ ត្រើយខាងកើតស្ទឹង ក្នុងពេលដែលម្ចាស់ផ្ទះចាក់សោទ្វារចោលមិននៅផ្ទះ ក្នុងសង្កាត់សៀមរាប ក្រុងខេត្តសៀមរាប ខេត្តសៀមរាប ។

ម្ចាស់ផ្ទះមានឈ្មោះ ផាន់ លាំ ភេទស្រី អាយុ៨០ឆ្នាំ មានសមាជិកគ្រួសារចំនួន៣នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះ ដោយសន្និដ្ឋានថាជា(ករណីទុស្សេខ្សែភ្លើង) ថ្វីត្បិត មានការជួយអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត និងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រមទាំងអ្នកជិតខាងយ៉ាងសស្រាក់សស្រាំ ប៉ុន្តែមិនអាចសង្គ្រោះបានទេ ផ្ទះដែលសង់អំពីឈើប្រក់សង្កសី កឥដ្ឋក្រោមទំហំ7ម៉ែត្រ x 9ម៉ែត្រ ត្រូវបានឆេះខ្ទេចទាំងស្រុង ៕ ប៊ុនរិទ្ធី


ចែករំលែក៖