ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគេឲ្យរបួសហើយ ហៅគ្នាមកវាយរំដោះម៉ូតូទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរស​កម្មករសំណង់​ម្នាក់​បាន​ជិះ​បុក​ម៉ូតូ​ស្ត្រី២នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់កាលពី​វេលាម៉ោង៧និង៣០នាទីយប់ ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ដែល​ស្ថិតនៅ ភូមិ ប្រាសាទ សង្កាត់ ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​មិន​ព្រម​ដោះស្រាយ​បែ​រហៅ​បក្ខពួក​មក​វាយ​គំរាម​យក​ម៉ូតូ ចេញពី​កន្លែងកើតហេតុ ត្រូវ​ជនរងគ្រោះ​ប្តឹង​សមត្ថកិច្ច ឃាត់​បាន ជនបង្ក​ម្នាក់។

ជនរងគ្រោះ មាន​គ្នា២នាក់​ជា​ម្តាយ​ និង​កូន ជិះ​ម៉ូតូ ម៉ាក​គប់៧០ពណ៌ ខៀវ ខ្ចី ពាក់​ស្លាក​លេខ ឈ 2735ភព1 ចេញពីមន្ទីរពេទ្យ ហើយ​ទៅផ្ទះ ក្នុងទិសដៅ​ពី ជើង​ទៅ​ត្បូង ហើយ​បត់​ឆ្វេង ។ ចំណែក​ជនបង្ក ជិះ​ម៉ូតូ ម៉ាក​ឌ្រី​ម ​សង់​ស៊េរី ២០១៨ ពណ៌​ខ្មៅ​ មិន​ចាំ ស្លាក​លេខ រត់​បាត់ ។

សាក្សបានឲ្យដឹងថា​ នៅ​មុនពេល​កើតហេតុ រូបគាត់ បាន​ឌុប​កូនស្រី របស់គាត់ ចេញពី មន្ទីរពេទ្យ ឯកជន ពី​ភូមិ​ស្រែ​តេជៈ មក​ផ្ទះ​វិញ ក្នុងទិសដៅ​ពី ជើង​ទៅ​ត្បូង។ ចំណែក​ម៉ូតូ​បង្ក​ជិះ​ស្របគ្នា ហើយ​ម៉ូតូ​រងគ្រោះ បាន​សេ​ញ៉ូ​បត់​ឆ្វេង ស្រាប់តែ​ម៉ូតូ​បង្ក បាន​បុក​ពីក្រោយ​តែម្តង ។ ខណៈ​គ្រោះថ្នាក់ភ្លាមៗ ភាគី​រងគ្រោះ និង​ប្រជាពលរដ្ឋ​បាន​ឃាត់​ម៉ូតូ​បង្ក​នេះ ដើម្បី​ដោះស្រាយ។ បន្ទាប់មក​ភាគី បង្ក​នោះដែរ បាន​ទៅ​ហៅ បក្ខពួក​ជា​កម្មករ​ដូចគ្នា​ ប្រមាណ​ជិត១០នាក់ មក​គំរាម​ និង​យក​ដុំថ្ម​គប់​ភាគី​រងគ្រោះ​ និង​ប្រជាពលរដ្ឋ រងរបួស ២នាក់​ទៀត ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ជនបង្កភ្លាមៗ​ ហើយត្រូវបាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​យកទៅ​សាកសួរ​នៅ ប៉ុស្តិ៍នគរបាល​សង្កាត់​ស្នោ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ សុខាសែនជ័យ


ចែករំលែក៖