ព័ត៌មានទាន់ហេតុការណ៍៖

«…កុំទុកចិត្តប្រពន្ធថា គ្មានសាហាយ…» ល្បួងប្តីលក់ដីបានហើយ វេចលុយរត់បាត់! កន្លះខែក្រោយ ប្តីចងក

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញ បុរសចំណាស់ម្នាក់បានចងកសម្លាប់ខ្លួន និងមានសសេរបណ្តាំមួយសន្លឹកដាក់លេខទូរស័ព្ទកូនៗ សម្រាប់ទុកឲ្យទំនាក់ទំនង ដោយសារខឹងចិត្ត និងប្រពន្ធមិនគួល្បួងឲ្យលក់ដីពេលបានលុយវេចរត់ទៅបាត់ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅលើដើមអាកាស្យា មាត់ត្រពាំង ជាប់របងព្រលានយន្តហោះ ក្រោយវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ គឹម សុផល ភេទប្រុស ប្រុស អយុ៦៥ឆ្នាំ មានជំងឺប្រចាំកាយ ទឹកនោមផ្អែម មានប្រពន្ធ ឈ្មោះ កែ សំអុល អាយុ ៥៨ ឆ្នាំ មុខរបរលក់ដូរ បានរត់គេចខ្លួនបាត់ និងមានកូនចំនួន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ តែរស់នៅបែកគ្នាអស់ ។ ជនរងគ្រោះស្នាក់នៅបន្ទប់ជួល លេខ បេ១៨ នៅក្បែងកើតហេតុ មានស្រុកកំណើត នៅភូមិព្រែកស្នង ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

តាមពលរដ្ឋនៅក្បែរខាង ក៏ដូចជាកូនចៅ បានឲ្យដឹងថា ជនរងគ្រោះ កាលពីកន្លះខែមុន បានប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនម្តងរួចហើយ នៅក្នុងចេតិយវត្តអង្គតាមិញ តែមិនបានសម្រច ដោយអ្នកភូមិ ឃើញទាន់ ប្រាប់កូនចៅ ជួយសង្រ្គោះ ដឹកបញ្ជូនយកទៅមន្ទីរពេទ្យសង្រ្គោះអាយុជីវិត ដោយសារជនរងគ្រោះមានវិប្បត្តិផ្លូវចិត្ត ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៥ ខែតុលា នេះជនរងគ្រោះបែរជាសម្រេចបញ្ចប់ជីវិតបែបនេះតែម្តង ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ មានជំងឺប្រចាំកាយ កូនចៅរស់នៅផ្ទះផ្សេង ប្រពន្ធដែលជាភរិយារៀបការតាំងពីក្រមុំកម្លោះ ធុញទ្រាន់នឹងការមើលថែជនរងគ្រោះ ថែមទាំងល្បួងលួងលោម ជនរងគ្រោះឲ្យលក់ដីឯស្រុក ដើម្បីយកលុយមើលថៃជំងឺ តែផ្ទុយទៅវិញ បន្ទាប់ពីលក់ដីបានលុយហើយ ប្រពន្ធវេច ប្រមូលរត់គេចចុះចោលបាត់ តាំងពីកន្លះខែមុនកើតហេតុម្ល៉េះ ។

ប្រភពបន្តទៀតថា ជនរងគ្រោះស្រឡាញ់ប្រពន្ធណាស់ ខណៈដែលខ្លួនមានជំងឺ កន្លងមក ស្នាក់នៅបន្ទប់ជួលជាមួយចៅប្រុសម្នាក់ និងកូនប្រុសម្នាក់ តែប៉ុន្មានថ្ងៃមកនេះ កូនប្រុស និងចៅប្រុសមិនបាននៅជាមួយ ដោយសាររវល់ទៅធ្វើការឯខេត្តតាកែវ ជនរងគ្រោះស្នាក់នៅម្នាក់ឯង ស្រាប់តែ នៅព្រឹកថ្ងៃទី២៥ ខែតុលា ក៏មានហេតុការណ៍នេះតែម្តង ។

តាមអ្នកជិតខាងបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ឃើញជនរងគ្រោះរៀបចំឥវ៉ាន់របស់ប្រពន្ធ ដែលរត់គេចបាត់ទៅនោះ ចងទុកដាក់មួយកន្លែង និងមានសរសេរបណ្តាំ មួយសន្លឹក ដាក់លេខទូរស័ព្ទ កូនៗ សម្រាប់ឲ្យទំនាក់ទំនងទៀតផង តែគ្មានអ្នកណាចាប់អារម្មណ៍ រវល់តែការងាររៀងខ្លួន ស្រាប់តែនៅព្រឹកថ្ងៃទី២៥ ខែតុលា ប្រទះឃើញជនរងគ្រោះចងស្លាប់បាត់ទៅហើយនៅដើមអាកាស្យា ទើបផ្អើលឆឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ។

សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ កោសល្យវិច័យរួចឃើញថា ពិតជាចងកសម្លាប់ខ្លួនឯងមែន រួចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕សុខាសែនជ័យ


ចែករំលែក៖