ខេត្តព្រះសីហនុ៖ កាលពីរសៀល២៤ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកអៀម សារិន អភិបាលរងក្រុងព្រះសីហនុ បានសហការជាមួយមន្ទីរជំនាញ ចុះចាប់យកដែកអេតចាយ និងសម្ភារៈផ្សេងៗ ដែលដាក់នៅលើចិញ្ចើមផ្លូវគ្មានសណ្តាប់ធ្នាប់ និងបាត់បង់សោភ័ណភាពទីក្រុង ព្រមទាំងអាចបង្កគ្រោះថ្នាក់ចរាចរជាយថាហេតុ ។
លោកអៀម សារិន បានប្រាប់អោយដឹងថា ចាប់ពីសប្តាហ៍ក្រោយទៅ ពុំមានដែកអេតចាយ និងសម្ភារៈ ផ្សេងៗ នៅលើចិញ្ចើមផ្លូវទៀតទេ ។ ពិសេសរដ្ឋបាលក្រុង នឹងរៀបចំការ៉ូឡា សម្រាប់ប្រជាពលរដ្ឋដើរថ្មើរជើង និងហាត់ប្រាណ ។
សូមបញ្ជាក់ជូន ៖ កន្លងមករដ្ឋបាលក្រុង ធ្លាប់ចេញសេចក្តីជូនដំណឹង និងចុះណែនាំជាច្រើនលើក ច្រើនសារ ប៉ុន្តែម្ចាស់ដែកអេតចាយ និងបងប្អូនប្រជាពលរដ្ឋ មួយចំនួននៅមិនអនុវត្ត និងមិនស្តាប់តាមការណែនាំរបស់សាលាក្រុង ទើបមានវិធានដូចថ្ងៃនេះ ៕ ឆ្លាម សមុទ្រ