ភ្នំពេញ៖ ជនសង្ស័យ១១នាក់ ក្នុងនោះមានស្ត្រី២នាក់ ផងដែរ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់លើ៤ករណីផ្សេងគ្នា ក្រោយពីបញ្ចប់ការសាកសួរកាលពី ម៉ោង ០៨និង៣០ នាទី ព្រឹកថ្ងៃ ទី២៤ តុលា ២០១៨ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានពាក់ព័ន្ធ៤ ករណី៖ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់០២ករណី, ទទួលផលចោរកម្ម មួយករណី និងប្រើហិង្សាដាក់គ្នា ។ ទាំង១១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបក្នុងខណ្ឌសែនសុខ។
អធិការនគរបាលខណ្ឌសែនសុខ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយសហការ ផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបទាន់ពេល ៕ តុង សីហា