ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលដកត្រាក់ទ័រ ១គ្រឿងរក្សាទុកនៅស្នងការក្នុងករណីរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់ ផ្នែកនគរបាលយុត្តិធម៌ស្រុកវាលវែង សហការចុះដកហូតដោយមានកំណត់ហេតុប្រគល់ទទួលត្រាក់ទ័រ ១គ្រឿង ខណៈជាប់ពាក់ព័ន្ធលក់ទិញដោយគ្មានឯកសារត្រឹមត្រូវ ជាករណី(រំលោភលើទំនុកចិត្ត)។
 ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចអូររំចេក ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
 ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា ត្រាក់ទ័រ ១គ្រឿងដែលបានដកហូតយកមករក្សាទុកជាបណ្ណោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ពី ឈ្មោះ ហ៊ុល គៀ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់នោះ ម៉ាក(ហ្វត) ពណ៏ខៀវ លេខម៉ាសុីន ENGINE E 779608 (6610) ។
 ប្រភពព័ត៌មានខាងលើបន្តថា ត្រាក់ទ័រ ១គ្រឿងនេះឈ្មោះ ហ៊ុល គៀ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំតាលោ ស្រុកបាកាន យឈ្មោះ ផុន ជា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(រត់គេចខ្លួន) ហើយត្រាក់ទ័រត្រូវបានដកហូតយកមករក្សាទុកជាបណ្ណោះអាសន្ននេះ ជនសង្ស័យឈ្មោះ ផុន ជា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញនេះ ទិញសងរំលស់ពីម្ចាស់ដើមឈ្មោះ ស្លៃម៉ាន សាលី ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិ.សង្កាត់ច្រាំចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែត្រូវបានឈ្មោះ ផុន ជា លក់បន្តឲ្យទៅឈ្មោះ ហ៊ុល គៀ ទាំងបំពានលើកិច្ចសន្យាទិញលក់ត្រាក់ទ័រ ១គ្រឿងនេះ៕ ដោយ បឹុម ពិន

ចែករំលែក៖