ភ្នំពេញ៖ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពប្រទេសជាមិត្ត, នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីស្តីទី ក្រសួង ការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រត្តិការដែលចុះក្នុងអនុ ស្សារណៈរវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ពិតជានាំមកនូវលទ្ធផលផ្លែផ្កា ក្នងទំនាក់ទំនងការទូតយោធា នាប្រទេសក្នុងសមាគមប្រជាជាតិ អាស៊ី អគ្នេយ៍ ហៅកាត់អា ស៊ានដូចគ្នា។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ នាង ផាត ដូច្នេះក្នុងឱកាសដែលអនុព័ន្ធយោធាឥណ្ឌូនេស៊ីចាស់គឺលោកវរសេនីយ៍ ឯក sunaryo,s-sos នាយការិយាល័យ អនុព័ន្ធយោធាចប់អាណត្តិផ្លាស់ចេញ និងលោកវរសេនីយ៍ឯក iny man sukasa na នាយការិយាល័យ អនុព័ន្ទយោធាថ្មី មកបន្តការងារការទូតយោធា ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពិធីនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០ ១៨ នៅបន្ទប់សាវនាការក្រសួងការពារជាតិ ដោយមានការអ ព្ជើាញចូលរួមពីឯកឧត្តម អស់លោក ជាមន្រ្តីយោធាក្នុងកង យោធពលខេមរភូមិន្ទជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ នាង ផាត បន្តទៀតថា: ចំណងការទូត និងកិច្ចសហប្រត្តិការរវាងប្រទេសទាំងពីរ កងទ័ពទាំង ពីរ ពិតជាវិសេសវិសាល ដែលកន្លងមកមិត្តឥណ្ឌូនេស៊ី បានជួយជ្រោមជ្រែងក្នុងការហ្វឹកហ្វឺន កុម្មង់ដូរកងពលតូចទ័ពពិ សេសឆត្រយោងលេខ ៩១១ មជ្ឈមណ្ឌលហ្វឹកហ្វឺនអង្គរ័ក្សក្រាំងចេកជាដើម ។ ធ្វើឲ្យ(ខ.ម.ភ) កាន់តែមានកាយ សម្ប ទា រឹងមាំ ស្វាហាប់ មានឆន្ទះ មោះមុតក្នុងកិច្ចការពារបូរណភាព ទឹកដី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា រហូតទទួលបានការរីចម្រើនធំធាត់គួរជាទីមោទនៈ។
លោកវរសេនីយ៍ឯក នាយការិយាល័យ អនុព័ន្ទយោធា ទាំងចាស់ និងថ្មី សំដែងក្តីរីករាយចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីស្តីទី ក្រ សួងការពារជាតិបានឆ្លៀតពេលដ៏មមាញឹកអនុញាតិឲ្យយើងខ្ញំុទាំងពីររូបចូលជួបសំដែងការគួរសម និងជំរាបលា ក្នុងអាណត្តិការទូតយោធា នាពលនេះ បព្ជាាក់នូវទឹកចិត្ត និងប្តេជ្ញាចិត្តខិតខំបំពេញភារកិច្ច ក្នុងនាមជាមន្ត្រីការទូតយោធា នឹងប្រឹង ប្រែងក្នុងបេសកកម្មរបស់ខ្លួនឲ្យទទួលបានលទ្ធផលល្អប្រពៃជូនកងទ័ពប្រទេសយើងទាំងពីរ លើទំនាក់កិច្ចសហប្រតិបត្តិការ កាន់តែប្រសើរទ្វេឡើងថែមទៀត ។
ក្នងឱកាសនោះដែរ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានបំពាក់គ្រឿងឥស្សរយយសការពារជាតិជូន លោកវរសេនីយ៍ឯក suna ryo,s-sosនាយការិយាល័យ អនុព័ន្ធយោធាចប់អាណ ត្តិដែលត្រូវបព្ចាប់បេសកកម្មការទូតយោធាក្នុងរយះពេល ៣ ឆ្នាំកន្លងមកទទួលបានកិត្តិយសផងដែរ ។
បន្តមកទៀតលោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់វង្បបញ្ញា នាយការិយាល័យ អនុព័ន្ទយោធាឡាវថ្មីប្រចាំព្រះរាជា ណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងទទួលនូវ អនុ សាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត ក្នុងបេសកកម្មរបស់ខ្លួនជាមន្ត្រីការទូតយោធា ។ ក្នុងមតិសំណេះសំណាលនាឱកាសនោះ នាយឧត្តម សេនីយ៍ រដ្ឋមន្ត្រីស្តីទី ក្រសួងការពារជាតិ បានលើកឡើងនូវកិច្ចសហប្រត្តិការដែលប្រទេសយើងទាំងពីរ កងទ័ពទាំងពីរត្រូវបន្តពូនជ្រំចំណងមេត្រីភាព ឲ្យបានកាន់តែប្រសើរទ្វេឡើងថែម ទៀត លើទំនាក់ទំនងផ្នែកការទូតយោធា ។
លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់វង្ប បញ្ញា ពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ជូនចំពោះថ្នាក់ដឹកនាំក្រសួងការពារ ជាតិ និងជូនពរឲ្យថ្នាក់ដឹកនាំក្រសួង មានសុខភាពល្អសម្រេចបានជោគជ័យក្នុងបេសកកម្ម បំរើមាតុភូមិ ។
លោកអនុព័ន្ទយោធាឡាវថ្មី ប្តេជ្ញាចិត្តប្រឹងប្រែងបំពេញភារកិច្ច ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មរបស់ខ្លួនក្នុងរយះពេល ៣ ឆ្នាំនេះខិតខំធ្វើយ៉ាណាឲ្យមានទំនុកចិត្តពីប្រមុខកងទ័ពប្រទេសយើងទាំងពីរដែលមានឈាមជ័រប្រដំប្រសងគ្នាធ្លាប់កៀកស្មាប្រយុទ្ធសត្រូវរួមគ្នា និងជាប្រទេសភូមិផងរបង ជាមួយគ្នាផងដែរ ៕ សុខដុម