ភ្នំពេញ ៖ ប្រជាពលរដ្ឋបានត្អូញត្អែរ យ៉ាងខ្លាំងពីការស្នើុសុំប្តូរទិន្នន័យអត្ត សញ្ញាណរបស់ខ្លួនក្នុងបញ្ជី និងសំបុត្រ អត្រានុកូលដ្ឋាន ជាមួយឯកសារអត្តសញ្ញាណ ដទែទៀត មានភាពយឺតយូរ ជួបផលលំ បាកចំពោះសេវារដ្ឋបាល ដែលពោរពេញ ទៅដោយការិយាធិបតេយ្យ នៃអំពើពុក រលួយកើតឡើងផ្ទុយពីអ្វីដែលក្រសួង មហាផ្ទៃចេញសេចក្តីណែនាំលេខ០៣៥ ស.ណ.ន ចុះថៃ្ងទី២០ ខែតុលា ឆ្នាំ២០១៧ ស្តីពីការកែតម្រូវ និងការធ្វើមោឃភាពទិន្ន ន័យ នៃបញ្ជីអាត្រានុកូលដ្ឋាន ដើម្បីជួយ សម្រួលដល់ប្រជាពលរដ្ឋដែលកំពុងជួប ប្រទះបញ្ហាខុសទិន្នន័យ អត្តសញ្ញាណ របស់ខ្លួននៅក្នុងបញ្ជី និងសំបុត្រអាត្រានុ កូលដ្ឋានជាមួយឯកសារអត្តសញ្ញាណដទៃ ទៀត និងធ្វើឲ្យសមីខ្លួនជួបការលំបាកយ៉ាងខ្លាំងក្នុងស្នើសុំសេវារដ្ឋបាលផ្សេងៗ ។
ប្រជាពលរដ្ឋបានលើកឡើងថា កាលពី ពេលមុនៗ ករណីកែកម្រូវបញ្ជីបញ្ជាក់ កំណើត បញ្ជីបញ្ជាក់អត្តសញ្ញាណរបស់ ខ្លួន ប្រើពេលយ៉ាងយូរបំផុតត្រឹមមួយ អាទិត្យទៅ២សប្តាហ៍ ។ ប៉ុន្តែដល់សម័យ នាយឧត្តមសេនីយ៍ កង សុខន ឡើងមក កាន់តំណែងជាអគ្គនាយកដ្ឋានអត្តសញ្ញាណ កម្មនៃក្រសួងមហាផ្ទៃ កិច្ចការងារនេះកាន់ តែយឺតយូរ និងពោរពេញទៅដោយអំពើ ពុករលួយខុសផ្ទុយស្រឡះពីការណែនាំ របស់ក្រសួងមហាផ្ទៃ ។
អ្នកធ្វើការកែតម្រូវបញ្ជីបញ្ជាក់កំណើត ម្នាក់ឈ្មោះ សោ ភា (សោម៉ា នី) មាន អាសយដ្ឋានរស់នៅផ្ទះលេខ១១៣ ផ្លូវប៉េ តុង ក្រុម៨ ភូមិភ្លើងឆេះរទេះលិច សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ បានអះអាងថា ខ្លួនបានស្នើសុំ កែតម្រូវបញ្ជីបញ្ជាក់កំណើតតាំងពីថៃ្ងទី២៦ ខែមេសា ឆ្នាំ២០១៨ មកទល់នឹងថៃ្ងទី២៥ ខែតុលា ឆ្នាំ២០១៨ នេះមានរយៈពេល ជាង៦ខែក៏មិនទាន់រួចរាល់នៅឡើយ ។
ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋ បានរិះគន់និងស្តីបន្ទោសទៅកាន់មន្រ្តីនៅ ក្នុងនាយកដ្ឋានអាត្រានុកូលដ្ឋានក៏ដូចជា ប្រធានអង្គភាពនេះថា បម្រើសេវារដ្ឋបាល ខ្វះការទទួលខុសត្រូវក្នុងនាមជាមន្រ្តីរដ្ឋ បាលមុខងារសាធារណៈ ។ ក្នុងនោះ ពួក គាត់ថែមទាំងត្អូញត្អែរពីអំពើពុករលួយនៅ ក្នុងនាយកដ្ឋានអាត្រានុកូលដ្ឋាន ពោរពេញ ទៅការិយាធិបតេយ្យ ។ ផ្ទុយទៅវិញ មាន មន្រ្តីខ្លះបានលួចបង្ហើបថា ករណីេយឺតយ៉ាវ នេះមិនមែនបណ្តាលមកពីការងារមន្រ្តី ជំនាញទាំងនេោះទេ គឺនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក អគ្គនាយកដ្ឋានអត្ត សញ្ញាណកម្ម មិនព្រមចាត់ចែងសីុញ៉េ ឬ អាចស្វែងរកប្រភពនៃផលប្រយោជន៍ណា មួយក៏អាចថាបាន?
ពាក់ព័ន្ធនឹងករណីនេះ អង្គភាពកាសែត នគរវត្ត មិនអាចសុំការបំភ្លឺបានទេពីាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក អគ្គ នាយកដ្ឋានអត្ត សញ្ញាណកម្មនៃក្រសួង មហាផ្ទៃកាលពីរសៀលថៃ្ងទី២៦ ខែតុលា ឆ្នាំ២០១៨ ដោយទូរស័ព្ទចូលគ្មានអ្នក ទទួល ។
ប្រជាពលរដ្ឋនៅខេត្តសៀមរាបមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានអះអាងថា គាត់ត្រូវចំណាយប្រាក់ប្រមាណ១ពាន់ ដុល្លារគ្រាន់តែប្តូរទិន្នន័យ អត្តសញ្ញាណ ប័ណ្ណក្នុងបញ្ជីឲ្យត្រូវនឹងសំបុត្រកំណើត កាលពីពេលថ្មីៗនេះ ហើយក៏មានប្រជា ពលរដ្ឋជាច្រើនទៀតក៏បង្ខំចិត្តចំណាយ ប្រាក់ប្រហាក់ប្រហែលឬលើសពី១ពាន់ ដុល្លារ ដើម្បីប្រញាប់យកឯកសារទាំងនោះ បម្រើឲ្យផលប្រយោជន៍សេវារដ្ឋបាលតាម តម្រូវការចាំបាច់របស់ពួកគេ ។
មន្រ្តីមួយចំនួនបានលើកឡើងជុំវិញ បញ្ហាទាំងនេះដែរថា កុំដល់ឡើយថាករណី កែតម្រូវទិន្នន័យបញ្ជីបញ្ជាក់កំណើតឬកែ តម្រូវអត្តសញ្ញាណប័ណ្ណមានការយឺតយ៉ាវ នោះសូម្បីតែករណីសីុញ៉េលិខិតឆ្លងដែន មួយរយៈនេះ គឺតឹងរឹុងបំផុត ដែលនាយឧត្តម សេនីយ៍ កង សុខន ទុកគរដូចភ្នំក្នុងបន្ទប់ របស់គាត់ មិនដឹងថា គាត់ត្រូវការត្រួត ពិនិត្យឯកសារឲ្យមានតម្លាភាពឬកាក់ទុក សម្លឹងរកប្រយោជន៍ណាមួយនោះទេ ។
ប្រសិនបើអគ្គនាយកដ្ឋានអត្តសញ្ញាណ កម្ម ក៏ដូចជានាយកដ្ឋានអាត្រានុកូលដ្ឋាន បម្រើសេវារដ្ឋបាលផ្សេងៗជូនប្រជាពល រដ្ឋ យឺតយូរ ខ្វះការទទួលខុសត្រូវ និង លេចចេញនូវអំពើពុករលួយនេះជាដើម ជាចំណុចខុសឆ្គងបំផុតដែលធ្វើឲ្យពលរដ្ឋ ពោរពេញទៅដោយសតិអារម្មណ៍ ខណៈ ពួកគាត់ត្រូវបានខាតបង់ពេលវេលាសម្រាប់ យកឯកសារទាំងនោះ ទៅបំពេញតាម តម្រូវការការងារផ្ទាល់ៗខ្លួន ។ ដូច្នេះ សង្ឃឹមថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឲ្យមានការកែតម្រូវចំពោះសេវារដ្ឋ បាលជូនប្រជាពលរដ្ឋប្រកបដោយតម្លា ភាពមិនយកលុយ មិនយឺតយូរ ជាទីទុក ចិត្តរបស់ប្រជាពលរដ្ឋ ។
បើបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលទី កែតម្រូវបញ្ជីកំណើត អត្តសញ្ញាណប័ណ្ណ និងឯកសារអត្តសញ្ញាណផ្សេងៗ គឺម្នាក់ៗ ត្អូញត្អែររីះគន់ពេញៗមាត់ ពិសេសបញ្ហា អំពើពុករលួយកំពុងជ្រូតជ្រាបនៅក្នុង នាយកដ្ឋានអាត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលគ្រប់គ្រងដោយនាយឧត្តសេនីយ៍ កង សុខន នោះ ៕ សុខ ខេមរា