ខេត្តរតនគីរី៖ យុវជនម្នាក់ធ្វើសកម្មភាពលូចគាស់ផ្ទះអ្នកភូមិ យកលុយបានជាង១លានរៀល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ។
ឃាត់ខ្លួនជនសង្ស័យនោះបានធ្វើឡើងនៅវេលាម៉ោង៤និង៤០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិកំពង់ចាម ឃុំប៉ាការឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចនគបាលមូលដ្ផានបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់នោះឈ្មោះ ហ៉ុន វ៉ាន់ថា ភេទប្រុស អាយុ២១ឆ្នាំ មុខរបកសិករ មានទីលំនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ចបន្តថា សង្ស័យទើបនឹងមកលេងផ្ទះបងប្អូន នៅភូមិ ឃុំកើតហេតុខាងលើ បានមួយសប្តាហ៍ប៉ុណ្ណោះ ក៏ធ្វើសកម្មភាពគាស់ផ្ទះលួចលុយគេតែម្តង ។
ក្រោយពីសមត្ថកិច្ចសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះលួចលុយគេពិតប្រាកដមែន ។
សមត្ថមិច្ចថាជនរងគ្រោះឈ្មោះ ផូប៉ុន សន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ត្រូវបានជនសង្ស័យគាស់ផ្ទះលួចលុយអស់ចំនួន១,៦០០,០០០រៀល ហើយជនសង្ស័យបានធ្វើសកម្មភាពតែម្នាក់ឯងទេ មុនទៅលួចគាស់ផ្ទះនោះ ខ្លួនជនសង្ស័យបានចាំឃ្លាំមើលម្ចាស់ផ្ទះ២ទៅ៣ថ្ងៃ ពេលដឹងថា ម្ចាស់ផ្ទះជាប់រវល់ទៅចំការបាត់ ខ្លួនក៏ដើរតាមព្រៃក្រោយផ្ទះធ្វើសកម្មភាពតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ថា លុយដែលជនសង្ស័យលួចយកបានខាងលើ សមត្ថកិច្ចបានដកហូតមកប្រគល់ឲ្យជនរងគ្រោះគ្រប់ចំនួនវិញ ហើយ។
ជនសង្ស័យសត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្វបានបន្តថា ជនសង្ស័យលួចមានស្ថានទម្ងន់ទោសអាចជាប់គុកចាប់ពី៣ទៅ៥ឆ្នាំ ៕ ជីវន្ត័