ខេត្តព្រះវិហារ ៖ បុរសម្នាក់ ក្រោយបន្តធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីវ័យ១២ឆ្នាំ ជាលើកទី៣ កាលពីថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានបងថ្លៃក្មេងស្រីរងគ្រោះឃើញពីសកម្មភាពដ៏អាក្រក់ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ទោ គង់ គា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជន នៃស្នងការដ្ឋាននគរ បាលខេត្តព្រះវិហារឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ព្រីត មាន អាយុ៣៧ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ភ.ទ អាយុ១២ឆ្នាំ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចពាក់ព័ន្ធករណីរំលោភសេពសន្ថវៈចំនួន៣លើកនេះឲ្យដឹងថា លើកទី១ នៅក្នុងខ្ទមស្រែ កាលអំឡុងឆ្នាំ២០១៧ (មិនទាន់ស៊ីជម្រៅ) ,លើកទី២ ឆ្នាំ២០១៨ នៅលើផ្ទះជនរងគ្រោះបានសម្រេច និង លើកទី៣នៅថ្ងៃខែកើតហេតុខាងលើ ។
ប្រភពព័ត៌មានបន្តថា ក្រោយរំលោភបានសម្រេចបាន២លើក ជនសង្ស័យបានចាកចេញពីផ្ទះជនរងគ្រោះ ។ លុះ លើកទី៣ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យបានរំលោភជនរងគ្រោះម្តងទៀត នៅលើផ្ទះជនរង គ្រោះ ដោយម្តាយជនរងគ្រោះជាប់រវល់ការងារនៅក្រោមផ្ទះ តែចៃដន្យបងថ្លៃជនរងគ្រោះឡើងទៅទាន់ បង្កការ ភ្ញាក់ផ្អើល និងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តងទៅ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តដូច្នេះមែន ។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ វណ្ណៈ