ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះពាក្យសម្តី ឈានដល់ប្រើហិង្សាដាក់គ្នារងរបួស

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសស្ត្រីពីរនាក់បងប្អូនបង្កើតមានការជម្លោះពាក្យសំដីដាក់គ្នា ក្នុងករណី កូនជម្លោះដាក់
គ្នា។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង​ ២០:៣០ នាទី​ ថ្ងៃព្រហស្បតិ៍​ ០១រោច​ ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ។

អំពើហិង្សាដោយចេតនា​ ដែលមានស្ថានទម្ងន់ទោសនេះ កើតឡើង នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនរងគ្រោះមានឈ្មោះ អៀម​ សុផានី​ ​ភេទស្រី អាយុ ៥៣ឆ្នាំ​ មុខរបរ​ កសិករ​ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ រងរបួស ត្រង់កែងដៃ និង​ភ្លៅខាងស្តាំ។

បង្ក​ឈ្មោះ​ អៀម​ សុកល ភេទប្រុស​ អាយុ ៥៧ឆ្នាំ​ មុខរបរ​ កសិករ​ មានទីលំនៅមិនពិតប្រាកដ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល​ស្រុកសាលាក្រៅ​ ដើម្បីកសាងសុំណុំរឿងទៅតាមច្បាប់ ៕ ស សារ៉េត


ចែករំលែក៖