ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀនឃាត់ខ្លួន២នាក់ ជាមួយវត្ថុតាងជាច្រើន

ចែករំលែក៖

ប៉ោយប៉ែត៖ វេលាម៉ោង៤ និង០៥នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ កម្លាំងអធិការក្រុងប៉ោយប៉ែត ចុះបង្រ្កាប់ និងឆែកឆេរ បន្ទប់ជួលមួយកន្លែងនៅខាងក្រោយផ្សាររាត្រី នៅបន្ទប់ជួល លេខ៥ ជាន់ទី១ បង្រ្កាប់ និងរកឃើញគ្រឿងញៀន និងឃត់ខ្លួនជនសង្ស័យបាន២នាក់ និងគ្រឿងញៀនជាច្រើន ។

សមត្ថកិច្ចបញ្ជាក់ថា វត្ថតាងចាប់យក៖ ម្សៅសថ្លា១កូនថង់ធំល្មមួយកញ្ចប់, ថ្នាំគ្រាប់ពណ៍ទឹកក្រូចមានអក្សLVចំនួន១៤៣គ្រាប់កន្លះ, ថ្នាំគ្រាប់ពណ៍លឿងខ្ចីមានអក្ស រ៉ូឡិច ចំនួន៣០គ្រាប់, ថ្នាំគ្រាប់ពណ៍ខៀវខ្ចី មានអក្ស រ៉ូឡិច ចំនួន៩០គ្រាប់, ថ្នាំដបកេតាមុឺន ចំនួន៦១ដប និងជញ្ជិងថ្លឹងគ្រឿងញៀន២, ថ្នាំបន្ទះចំនួន១៧គ្រាប់ និង ឆ្នាំងសម្រាប់សំងួតគ្រឿងញៀនមួយគ្រឿង ។

ប្រភពបន្តថា ជនសង្ស័យឈ្មោះភាព រក្សា ភេទប្រុស អាយុ២៥ ឆ្នាំ ស្នាក់នៅភូមិបាលិល្យេយ១ សង្កាត់ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះធុន សគន្ធា ភេទស្រី អាយុ២៦ ឆ្នាំ ស្នាក់នៅភូមិបាលិល្យេយ២ សង្កាត់ ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានយកមកសាកសួរនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ៕


ចែករំលែក៖