ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខអង្គការម្នាក់ស្លាប់នៅក្នុងស្នាក់ការអង្គការ FIDR

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលជាសន្តិសុខរបស់អង្គការ FIDR បានស្លាប់នៅក្នុងស្នាក់ការរបស់អង្គការ ក្រោយពីត្រឡប់មកពីផឹកស៊ីវិញ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ជាង២ជិតភ្លឺ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា សន្តិសុខអង្គការនេះ មានឈ្មោះ ពូន សំរេច ភេទប្រុស អាយុ២២ឆ្នាំ រស់នៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែតុលា សន្តិសុខឈ្មោះ ពូន សំរេច បានទៅផឹកស៊ីនៅក្បែវត្តខ្សាម ជាមួយមិត្តភក្តិ ដោយ ស្រ្តីម្នាក់ដែលជាសង្សារបស់ខ្លួន នៅទីនោះដែរ ។ ក្រោយពីផឹកនៅទីតាំងនេះរួចរូបគេបានមកផឹកមួយកន្លែងទៀត នៅភូមិអណ្តូងឬស្សីរហូតមដល់ម៉ោងជាង៩យប់ ដោយសារឃើញសភាព ស្រវឹងខ្លាំង និង ជិតដល់ម៉ោងយាមផងនោះ នារីដែលជាសង្សា ក៍បាននាំ ឈ្មោះពូន សំរេច មកស្នាក់ការអង្គការFIDR ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលមកដល់ស្នាក់ការអង្គការ FIDR បុរសរូបនោះ បានអង្គុយជជែកលេង ជាមយយនារីដែលជាសង្សារបស់ខ្លួន មួយសន្ទុះក៍មានអាការៈក្អួត ក្រោយពីក្អួតរួចនារីជាសង្សាបានជូតខ្លួនរួចឲ្យសម្រាកនៅលើបង់មួយសន្ទុះក៍ឡើងដេកនៅលើអង្រឹង ។ រហូតដល់ម៉ោងជិត២ នារីដែលជាសង្សាបានងើប ទៅបន្ទប់ទឹក បានអើតមើលសង្សារបស់ខ្លួនដែរ តែមិនអីនោះទេ ក៍រូបគាត់(នារីសង្សា)ដើរទៅបន្ទប់ទឹកសិន ពេលត្រឡប់មកវិញ ក៍អើតមើលបុរសនោះម្តងទៀត ឃើញមាត់បុរសនោះឡើងស្លាំង ហើយហាក់បីដូចមិនដឹងខ្លួន ខុសពេលទៅបន្ទប់ទឹក ពេលនោះរូបនាង បានទូរស័ព្ទសួរមិត្តភក្តិ របស់គាត់ ហើយគេប្រាប់ថា គឺមិនអីនោះទេ ។

ដោយសារតែមិនទុកចិត្ត រូបនាងជាសង្សារក៍បានហៅអ្នកជិតខាង មកជួយមើល ពេលគេមកដល់មើល រួចប្រាប់ថា បុរសរូបនេះបានស្លាប់បាត់ទៅហើយ រួចបានរាយការណ៍ទៅថ្នាក់ដឹកនាំអង្គការFIDR និង សមត្ថកិច្ចដើម្បី ។ នៅព្រឹកថ្ងៃទី២៧ ខែតុលា សមត្ថមិច្ច និង ក្រុមគ្រូពេទ្យបានចុះទៅធ្វើកោសល្យវិច័យលើសាកសព ក្រោយពីធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា បុរសរូបនេះស្លាប់ដោយសារខ្យល់គរ គ្មានអ្នកដឹង បណ្តាលឲ្យគាំងបេះដូង ស្លាប់ភ្លាមតែម្តង ។

ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ចន្ថា


ចែករំលែក៖