ភ្នំពេញ៖ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញរូបភាពដ៏កម្រមួយសន្លឹក ស្ថិតក្នងសម័យឆ្នាំ១៩៨០ អំឡុងពេលសម្តេចតេជោ ជារដ្ឋមន្ត្រីក្រសួងការបរទេស ។
សម្តេចតេជោ បានសរសេរថា «ថ្ងៃនេះ ខ្ញុំបានឃើញរូបថតខ្ញុំដោយចៃដន្យ ដែលរូបថតនេះ ខ្ញុំមិនដែលឃើញសោះ។ ខ្ញុំនៅចាំបានថា ខ្ញុំទៅលេងផ្ទះមិត្តរបស់ខ្ញុំ គឺឯកឧត្តម ស៊ិន សុង ដែលពេលនោះគាត់ជាអនុរដ្ឋក្រសួងមហាផ្ទៃ ឯខ្ញុំជារដ្ឋមន្ត្រីក្រសួងការបរទេសនាឆ្នាំ១៩៨០។ ស្បែកជើងផ្ទាត់សម្រាប់រដ្ឋមន្រ្តីវ័យក្មេងនាសម័យនោះ បានបន្សល់ទុកឲ្យយើងធ្វើការប្រៀបធៀបនាពេលបច្ចុប្បន្ននេះ»៕