ព័ត៌មានទាន់ហេតុការណ៍៖

សឿន ផានផាភួង ងាកមកផ្អែមល្ហែមតារាក្មេង សៀង រតនៈ

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់បាត់បណ្តើរប្រុសក្មេង យុទ្ធ ឋានៈ មួយរយៈ តារាស្រីសឿន ផានផាភួង ស្រាប់តែលេខមុខបណ្តើរគ្នាយ៉ាងត្រសង ជាមួយតារាសម្តែងវ័យក្មេងស្រស់សង្ហារ សៀង រតនៈទៅវិញ។ អ្នកក្នុងចង្កោមសិល្បៈ កាន់តែឆ្ងល់ក្រោយពីពួកគេទៅណាមកណាជាមួយភាសាផ្អែមល្ហែមទៅកាន់គ្នា ទៅវិញ ទៅមកនោះ។

មួយរយៈកន្លងទៅ តារាសម្តែង សៀង រតនៈ បានបង្ហោះរូបថត និងភាសាផ្អែមល្ហែមជាមួយសឿន ផានផាភួង និងបញ្ចេញឃ្លាថា ប៉ុណ្ណឹងស្រលាញ់គ្នាបានអត់? ដែលមានអ្នកគាំទ្រពួកគេជាច្រើនលើកឡើងថា ជាការលេងសើច ប៉ុណ្ណោះ ប៉ុន្តែមួយរយៈចុងក្រោយនេះទំានាក់ទំនងពួកគេកាន់តែជិតស្និទ្ធលើសពីមិត្តរួមអាជីពទូទៅ ដែលសូម្បីតែរថយន្ត ក៏ប្រើប្រាស់តែមួយ ហើយគេក៏បានប្រទះអ្នកទាំងពីចូលអាហារដ្ឋានដល់យប់ជ្រៅតែពីរនាក់ផងដែរ។

ទំនាក់ទំនងស្វែងរកការបញ្ជាក់ពីតារាប្រុសស្រីទាំងពីររូបខាងលើមិនទទួលបានលទ្ធផលឡើយ ប៉ុន្តែអ្នកជិតដិតពួកគេលើកឡើងស្រដៀងគ្នាថា បើនិយាយថា លើសពីមិត្តភក្តិគឺត្រូវ ព្រោះពួកគេទៅណាមកណាជាមួយគ្នាមិនដាច់ ហើយប្រើភាសាសុទ្ធតែ Honey ពេញៗមាត់ ។

ប្រភពបន្តថា សូម្បីតែយប់ជ្រៅ ក៏ពួកគេរួមដំណើរជាមួយគ្នាដែរ ហើយទំនាក់ទំនងជាមួយប្រុសស្អាតយុទ្ធ ឋានៈ ត្រូវបានបញ្ចប់ ។ អ្នកសិល្បៈសរសើរសឿន ផានផាភួង ដែលតែងមានតារាប្រុសក្មេងៗចូលចិត្ត យកចិត្តថ្នាក់ថ្នមជាច្រើន ខណៈដែលតារាស្រីរូបនេះ មិនដែលបង្ហាញស្នេហាជាមួយបុរសណាដោយបើកចំហរនៅឡើយ៕ វឌ្ឍនា


ចែករំលែក៖